ភ្នំពេញ ៖ ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ត្រាស់បង្គាប់ តែងតាំង និងផ្ដល់ឋានៈទីប្រឹក្សាក្រសួងមហាផ្ទៃ ចំនួន ៣៨៧រូប ។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ ។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។
សូមអានព្រះរាជក្រឹត្យទាំងស្រុងដូចខាងក្រោម ៕
ដោយ ៖ សិលា