ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីនគរបាលខេត្ត​ព្រះសីហនុ​ បន្តចុះរៀបសណ្តាប់ធ្នាប់ល្បាតធ្វើការណែនាំការឈប់ចតលើរថយន្តដឹកទំនិញ ដាក់តាំងសម្ភារៈលក់ដូរលើចិញ្ចើមផ្លូវក្នុងក្រុង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ដោយមានការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃសៅរ៍ ៩រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣នេះ​ កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ ប្រចាំការនៅគោលដៅផ្សារលើ នៅគោលដៅបេនមហោស្រពចាស់សហការជាមួយមន្រ្តីសាលាក្រុងព្រះសីហនុរៀបចំសណ្តាប់ធ្នាប់រថយន្តដឹកទំនិញក្នុងក្រុង និងល្បាតធ្វើការណែនាំការឈប់ចត ដាក់តាំងសម្ភារៈលក់ដូរលើចិញ្ចើមផ្លូវ លើថ្មក្រាលនីត តាមដងផ្លូវក្នុងក្រុង។ 

ជាមួយគ្នានេះ​ នៅព្រឹកថ្ងៃដដែលនេះ​ កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក និងកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានចុះសម្រួលចរាចរណ៍ជូនសិស្សានុសិស្ស នៅតាមសាលារៀន ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុផងដែរ។ 

ដោយឡែកនាពេលរាត្រី​ កម្លាំង​ក្រុមការងារ​ផ្លូវ​ជាតិ​ នៃ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ បានចុះ​រឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​ ត្រួតពិនិត្យ​ជាតិ​ស្រវឹង​ តេស្ដ​រក​សារធាតុ​ញៀន​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ​​ និង​ពង្រឹង​ការ​ពាក់មួក​សុវត្ថិភាព​នៅ​ពេល​យប់​ ​លេីផ្លូវ​ជាតិ​លេខ​៤​ ចន្លោះគីឡូម៉ែត្រ​ ២១៨-២១៩​ ស្ថិតនៅភូមិ​១​ សង្កាត់លេខ​១​ ក្រុង​-ខេត្ត​ព្រះសីហនុ​៕

ដោយ​៖សហការី​


ចែករំលែក៖