ព័ត៌មានទាន់ហេតុការណ៍៖

ត្រៀម​បញ្ជូន​ខ្លួន​មុខសញ្ញា​គ្រឿង​ញៀន​នៅក្រុងព្រះសីហនុ​ ០៤នាក់​ ទៅតុលាការ​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មុខសញ្ញា​គ្រឿង​ញៀន​នៅក្រុងព្រះសីហនុ​ ០៤នាក់​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួន​រួមនឹងវត្ថុតាង​ជាក់ស្ដែង​ យកមកសាកសួរ​បញ្ចប់​នីតិវិធី​នៅព្រឹកថ្ងៃ​សៅរ៍​ទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ រួច​បង្ហាញ​មុខ​ជាសាធារណៈ​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​។ 

សូមជម្រាបជូនថា​ ដោយមានការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ​បានសហកា​ជាមួយនឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៣​ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ថ្មីៗនេះ​ បានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់​ ពាក់ពន្ធ័ករណីគ្រឿងញៀននៅចំណុចផ្លួវរទេះភ្លេីង ក្រុម០១ ភូមិ០៣ សង្កាត់០៣ ក្រុង-ខេត្តព្រះសីហនុ ។ 

ជនសង្ស័យទាំង០៤នាក់មានឈ្មោះ ៖ 

*១-ឈ្មោះ អុិត សុខចាន់ ភេទប្រុស ឆ្នាំកំណេីត ១៩៨៤ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ០៣ សង្កាត់០៣ ក្រុង-ខេត្តព្រះសីហនុ ស្រុកកំណេីត ស្រុកគីរីវង្ស ខេត្តតាកែវ ។ 

*២-ជនសង្ស័យឈ្មោះ វន ចំរេីន ភេទប្រុស ឆ្នាំកំណេីត ១៩៩៩ ជនជាតិខ្មែរ មុខរបរ ជាងដែក ទីលំនៅបច្ចុប្បន្ន ភូមិ០៤ សង្កាត់០៤ ក្រុង-ខេត្តព្រះសីហនុ ស្រុកកំណេីត ភូមិអណ្តូងពោរណ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ ។ 

*៣-ឈ្មោះ ខេន សុខា ភេទប្រុស ឆ្នាំកំណេីត ១៩៩៤ ជនជាតិខ្មែរ មុខរបរ ជាងដែក ទីលំនៅបច្ចុប្បន្ន ភូមិ០៤ សង្កាត់០៤ ក្រុង-ខេត្តព្រះសីហនុ ស្រុកកំណេីត ភូមិអណ្តូងពោរណ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ ។ 

*៤-ឈ្មោះ ជាង សុខលីន ភេទប្រុស ឆ្នាំកំណេីត ២០០៥ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិ០៣ សង្កាត់០៣ ក្រុង-ខេត្តព្រះសីហនុ ស្រុកកំណេីត ខេត្តកំពង់ឆ្នាំង ។

ចំណែក​វត្ថុតាងរួមមាន៖​ ម្សៅក្រាមពណ៍សថ្លាសង្ស័យ សារធាតុញៀនចំនួន ០៤ កញ្ចប់។ 

បច្ចុប្បន្នជនសង្ស័យខាងលេី​នេះ​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​០៩​ ខែកញ្ញា​នេះ​ កសាងសំណុំរឿងបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​៕

ដោយ​៖ សហការី​


ចែករំលែក៖