ភ្នំពេញ ៖ ជនខិលខូច មានចេតនាទុច្ចរិត តែងលួចបង្កើត អាខោន facebook រួចហើយដាក់រូបថ្នាក់ដឹកនាំ ក្នុងន័យបន្លំ ក្នុងការប្រព្រឹត្យបទល្មើសផ្សេងៗ ។ ឥឡូវលួចបង្កើតដាក់ឈ្មោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទើបក្រុមការងារព័ត៌មានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាក់ថា : (លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ភរិយារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រើប្រាស់បណ្តាញសង្គម Facebook តែមួយប៉ុណ្ណោះឈ្មោះ «Chanmony Pich»)។
សូមបញ្ជាក់ថា : លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ភរិយារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រើប្រាស់បណ្តាញសង្គម Facebook តែមួយប៉ុណ្ណោះឈ្មោះ «Chanmony Pich», បណ្តាញសង្គមផ្សេងប្រើឈ្មោះលោកជំទាវ សុទ្ធតែក្លែងក្លាយទាំងអស់ ។
សូមជម្រាបជូនថា ៖ នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រុមការងារព័ត៌មានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញមកបញ្ជាក់ឱ្យដឹងថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ភរិយារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រើប្រាស់បណ្តាញសង្គម Facebook តែមួយប៉ុណ្ណោះឈ្មោះ «Chanmony Pich» ចំពោះបណ្តាញសង្គមផ្សេង ដែលប្រើឈ្មោះលោកជំទាវ សុទ្ធតែក្លែងក្លាយទាំងអស់។
តាមរយៈការជូនដំណឹងរបស់ក្រុមការងារព័ត៌មានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «សូមគោរពជម្រាបសាធារណជនមេត្តាជ្រាបថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី គឺប្រើប្រាស់បណ្តាញសង្គមតែមួយប៉ុណ្ណោះ ដែលមានឈ្មោះថា Chanmony Pich ដោយមាន Link: https://www.facebook.com/chanmony.pich.9។
លោកជំទាវបណ្ឌិត ពុំមានបង្កើតគណនី ឬប្រើប្រាស់បណ្តាញសង្គមផ្សេងទៀតនោះទេ ដូចនេះសូមបងប្អូនមេត្តាជ្រាប និងកុំមានការភាន់ច្រលំណាមួយ។ ជាមួយនេះ សូមបងប្អូនដែលបានបង្កើតគណនីបណ្តាញសង្គមផ្សេង សូមបញ្ឈប់ក្នុងការប្រើប្រាស់ឈ្មោះ និងរូបភាពរបស់លោកជំទាវបណ្ឌិត»។
ពាក់ព័ន្ធករណីនេះ សូមសមត្ថកិច្ច ជំនាញ ពិសេស ខាងអង្គភាព នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃ អគ្គស្នងការ នគរបាលជាតិ ស្រាវជ្រាវ ចាត់វិធានការ លុបបំបាត់ ៕
ដោយ ៖ សហការី