ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលក្រុងបាវិតឃាត់ខ្លួនជនសង្ស័យ៥នាក់ករណីចោរកម្ម

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យ៥នាក់ត្រូវបានសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីចោរកម្មនៅក្រុងបាវិត។

សមត្ថកិច្ចនគរបាលបានអោយដឹងនារសៀលថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២៣ថា ជនសង្ស័យមាន ៖

១/ឈ្មោះ ហ្វាម វ៉ាំងថាំង ភេទប្រុស អាយុ៣៦ឆ្នាំជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅខេត្តង៉េអាន ប្រទេសវៀតណាម ។

២/ឈ្មោះ ប៊ួយ វ៉ាន់ហយ ភេទប្រុស អាយុ៣៤ឆ្នាំជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ  មានទីលំនៅខេត្តង៉េអាន ប្រទេសវៀតណាម ។

៣/ឈ្មោះ ចា ភេទប្រុស ស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

៤/ ឈ្មោះ ង្វៀង ថាន់យិន ភេទប្រុសស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង

៥/ ឈ្មោះ ឡេ ធីហុងយៀង  ជាជនជាតិវៀតណាម ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង  ។

ប្រភពបន្តថា នៅវេលាម៉ោង៥និង៤៥ នាទីល្ងាច នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ នៅចំនុចខាងមុខផ្សារអន្តរជាតិ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានករណីចោរកម្ម ទើបសមត្ថកិច្ចស្រាវជ្រាវ រហូតឈានដល់ឃាត់ និងនាំជនសង្ស័យមកសួរនាំតែម្ដង។

 បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ខាងលើ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បញ្ជូនមកអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីចាត់ការបន្តតាមច្បាប់៕

ដោយ៖ សុថាន


ចែករំលែក៖