ខេត្តបន្ទាយមានជ័យ៖ ក្មេងស្រីជំទង់៣នាក់សុំឪពុកម្ដាយទៅរកខ្យងនៅរដូវជំនន់ទឹកភ្លៀងរអិលជើងធ្លាក់ប្រឡាយលង់ទឹកស្លាប់នៅវេលាម៉ោង ១៧និង៣០នាទីថ្ងៃទី០៧ខែតុលាឆ្នាំ២០២៣ នៅចំណុចក្នុងប្រឡាយវាលស្រែស្ថិតក្នុង ភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ ។
យោងតាមរបាយការណ៍បញ្ជាក់ថា ក្មេងស្រីដែលលង់ទឹកស្លាប់ទាំង០៣នាក់ មានឈ្មោះដូចខាងក្រោម ៖
១.ឈ្មោះ ស៊ុម សៅរី ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែររស់នៅភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ ។
២.ឈ្មោះ ស៊ុម សៅរ៉ាត់ ភេទស្រី អាយុ១២ឆ្នាំជនជាតិខ្មែរ រស់នៅភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ ។
៣.ឈ្មោះ អឿន សោភា ភេទស្រី អាយុ១២ឆ្នាំជនជាតិខ្មែរ រស់នៅភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ ។
របាយការណ៍បានឱ្យដឹងទៀតថា ក្រោយកើតហេតុកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលកូបនិងពលរដ្ឋបានចុះដល់កន្លែងកេីតហេតុដេីម្បីធ្វេីការជួយអន្តរាគមន៍ចុះរាវរកឃើញស្រង់យកសាកសពប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។
សមត្ថកិច្ចបញ្ជាក់ថា តាមការបំភ្លឺរបស់ឈ្មោះ វ៉ាន់ សុត ភេទស្រី អាយុ៦៩ឆ្នាំ រស់នៅភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវជាយាយជនរងគ្រោះខាងលើបានបញ្ជាក់ថា: នៅម៉ោងប្រហែល១៣និង៣០នាទីចៅៗ បានសុំគាត់ទៅលេងទឹក និងចាប់ក្តាមខ្យង នៅចំណុចកើតហេតុខាងលើតែពុំឃើញមកវិញ រហូតដល់ពេលល្ងាចអ្នកភូមិបានប្រាប់ថាលង់ទឹកស្លាប់។
-តាមការបំភ្លឺរបស់ក្មេងស្រីឈ្មោះ ស៊ុម សៅរ៉ី ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ ត្រូវជាប្អូនស្រីបង្កើតជនរងគ្រោះដែលបានទៅជាមួយបានបបួលគ្នាទៅលេងទឹក និងរកក្តាមនៅចំណុចកើតហេតុខាងលើបានរអិលធ្លាក់ទឹកប្រឡាយហើយក៏បានទៅជួយគ្នាបណ្តាលអោយលង់ទឹកស្លាប់ទាំង០៣នាក់តែម្តង ។
-មូលហេតុ:ទៅលេងទឹក និងរកក្តាមខ្យងបានរអិលជើងធ្លាក់ក្នុងប្រឡាយបណ្តាលអោយលង់ស្លាប់ ៕
ដោយ ៖ វណ្ណា