ថ្ងៃនេះ (ថ្ងៃទី ១ ខែវិច្ឆិកា) អ្នកកាន់លិខិតឆ្លងដែនបរទេសរាប់សិបនាក់បានចាប់ផ្តើមចាកចេញពីតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីអេហ្ស៊ីបបានបើកច្រកព្រំដែន Rafah ជាលើកដំបូងចាប់តាំងពីការផ្ទុះឡើងនៃជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា។
វាមិនច្បាស់ទេថាតើមានមនុស្សប៉ុន្មាននាក់នឹងអាចឆ្លងកាត់ច្រកព្រំដែន Rafah ។ ខ្សែវីដេអូបន្តផ្ទាល់ពីកន្លែងកើតហេតុបានបង្ហាញថាមនុស្សជាច្រើនដែលចូលក្នុងស្ថានីយខាងប៉ាឡេស្ទីន។
សារព័ត៌មាន Reuters កាលពីថ្ងៃទី១ ខែវិច្ឆិកា បានផ្សាយថា កន្លងមក កាតាបានទម្លាយកិច្ចព្រមព្រៀងមួយរវាងអេហ្ស៊ីប អ៊ីស្រាអែល និងក្រុមហាម៉ាស ក្នុងការសម្របសម្រួលជាមួយសហរដ្ឋអាមេរិក ដើម្បីអនុញ្ញាតឱ្យមនុស្សមួយចំនួនមានការជម្លៀសចេញពីតំបន់ហ្គាហ្សាស្ទ្រីបដែលត្រូវបានរារាំង ។
យោងតាមប្រភពដដែល កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យអ្នកកាន់លិខិតឆ្លងដែនបរទេស និងអ្នករបួសធ្ងន់ធ្ងរមួយចំនួនចាកចេញពីតំបន់ហ្គាហ្សាស្ទ្រីប តាមច្រកព្រំដែនរ៉ាហ្វា។
កិច្ចព្រមព្រៀងនេះមិនទាក់ទងនឹងបញ្ហាផ្សេងទៀតដែលកំពុងចរចា ដូចជាការដោះលែងចំណាប់ខ្មាំង ឬការបញ្ឈប់ជាបណ្តោះអាសន្នចំពោះអរិភាពក្នុងគោលបំណងបន្ធូរបន្ថយវិបត្តិមនុស្សធម៌នៅតំបន់ដីតូចចង្អៀត ដែលប្រជាជនកំពុងខ្វះខាតយ៉ាងធ្ងន់ធ្ងរនូវអាហារ និងទឹក ប្រេងឥន្ធនៈ និងការផ្គត់ផ្គង់វេជ្ជសាស្រ្ត។
អ៊ីស្រាអែលកំពុងពង្រាយទ័ពថ្មើរជើងដើម្បីវាយប្រហារតំបន់ហ្គាហ្សាស្ទ្រីបក្រោយការទម្លាក់គ្រាប់បែកតាមអាកាសរយៈពេល ៣ សប្តាហ៍ ដើម្បីជាការសងសឹកចំពោះការវាយប្រហារដោយក្រុមហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា៕ ដោយ៖ ធីរីណា
រូបថត៖ Reuters