ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ចែករំលែក៖

ខេត្តស្វាយរៀង៖  សមត្ថកិច្ចានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បណ្ដាលអោយបុរសម្នាក់រងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមណ្ឌលសុខភាពត្នោត។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងភូមិក្បាលថ្នល់ ឃុំត្នោតស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

    យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា ជនសង្ស័យមានឈ្មោះ សេក សារឿន  អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្បាលថ្នល់ ឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

    ចំណែកជនរងគ្រោះមានឈ្មោះយឿង ហុងដា ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឃុំជាមួយគ្នា រងរបួសត្រូវចំក្បាលលើស្លឹកត្រចៀកផ្នែកខាងឆ្វេង ខណៈគ្រូពេទ្យដេរអស់ចំនួន១៥ថ្នេរ ។

    សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យបានយកកាំប៊ិតដងដែកពណ៌ខ្មៅ ប្រវែងប្រហែល៤តឹកគប់មកលើឈ្មោះយឿង ហុងដាត្រូវចំក្បាលលើស្លឹកត្រចៀកផ្នែកខាងឆ្វេងបណ្តាលអោយរងរបួសដេរចំនួន១៥ថ្នេរ ។

    មុនកើតហេតុជនសង្ស័យបានផឹកស្រាស្រវឹង(មនុស្សញៀនស្រា) រួចក៏មានទំនាស់ពាក្យសម្តីគ្នាជាមួយជនរងគ្រោះយ៉ាងខ្លាំង។ ក្រោយមកស្រាប់តែជនសង្ស័យទាញបានកាំប៊ិតដងដែកពណ៌ខ្មៅប្រវែងប្រហែល៤តឹកគប់មកបណ្ដាលអោយត្រូវចំក្បាលជនរងគ្រោះលើស្លឹកត្រចៀកផ្នែកខាងឆ្វេងបង្កការភ្ញាក់ផ្អើលតែម្ដង។

    ក្រោយមក ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្តិ៍រដ្ឋបាលឃុំត្នោតដើម្បីកសាងសុំណុំរឿងបញ្ជួនទៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចាត់ការតាមច្បាប់៕

ដោយ៖ សុថាន

 


ចែករំលែក៖