ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន បានចុះស្រាវជ្រាវឆ្មក់បង្រ្កាបករណីគ្រឿងញៀនមួយក្នុងមូលដ្ឋានក្រុងបាត់ដំបង ជាក់ស្ដែងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន០៨នាក់ យកមកសាកសួរ និងអនុវត្តតាមនីតិវិធីច្បាប់។
ប្រភពដដែលបន្តថា ករណីបង្រ្កាបគ្រឿងញៀនខាងលេីនេះ បានធ្វេីឡេីងកាលពីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១២និង២៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២៣ នៅចំណុចភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្នុងប្រតិបត្តិការនោះ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងចុះប្រតិបត្តិការ បង្ក្រាបបានករណី រក្សាទុក និងសម្រួល ឱ្យប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្ដែង និងឃាត់ខ្លួនជនសង្ស័យប្រុស ស្រីបានចំនួន ០៨នាក់ និងដកហូតវត្ថុតាងបាន៖
-ថ្នាំញៀនប្រភេទកេតាមីន (KET AMINE)ចំនួន ០២ថង់ទម្ងន់ ២,៩០ក្រាម (ទាំងសំបក)
-ដបទឹកចាក់ថ្នាំញៀនចូលចំនួន កន្លះដប ។
បច្ចុប្បន្ន ជនសង័្សយនិងវត្ថុតាងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមច្បាប់ បន្ទាប់ពីធ្វេីការសាកសួរបញ្ចប់នីតិវិធីរួច៕
ដោយ៖ សហការី