ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការនគរបាលខេត្តបាត់ដំបងបានធ្វើសេចក្កីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនិងការចោទប្រកាន់របស់អ្នកសារព័ត៌មាន១ក្រុមថាទីតាំងហាងកាហ្វេមួយកន្លែងយីហោប្រេស៊ីល ផ្សារបឹងឈូក បើកល្បែងស៊ីសងខុសច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ អង្គភាពស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបងបានធ្វើសេចក្កីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនិងការចោទប្រកាន់របស់អ្នកសារព័ត៌មាន១ក្រុមថាទីតាំងហាងកាហ្វេមួយកន្លែងយីហោប្រេស៊ីល ផ្សារបឹងឈូក បើកល្បែងស៊ីសងខុសច្បាប់ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ 

ក្រោយពីចុះដល់ទីតាំងធ្វើការស្រាវជ្រាវស្នងការនគរបាលខេត្តបាត់ដំបងបានបញ្ជាក់ថាការចោទប្រកាន់របស់ក្រុមសារព័ត៌មានថាទីតាំងខាងលើបើកល្បែងខុសច្បាប់ជារឿងមិនពិត ។

សូមបញ្ជាក់ថាការពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះមានក្រុមសារព័ត៌មានមួយក្រុមបានចុះមកថតឡាយផ្ទាល់នៅទីតាំងខាងលើថាបានបើកល្បែងស៊ីសងខុសច្បាប់ព្រមទាំងបានធ្វើការចោទប្រកាន់ទៅលើក្រុមអ្នករត់តាក់ស៊ី និងអ្នកចាប់ភ្ញៀវដាក់តាក់ស៊ី ថាជាអ្នកកាងល្បែងទៅវិញ ។ 

ប្រភពពីអ្នកតាក់ស៊ីបានឲ្យដឹងថាក្រុមខ្លួនជាអ្នករងគ្រោះដោយសារក្រុមសារព័ត៌មានលាបពណ៌ចោទប្រកាន់ខ្លួនជាអ្នកកាងល្បែង ទាំងពួកគាត់មិនដឹងអីសោះ ពួកគាត់និងរៀបចំដាក់ពាក្យប្ដឹងទៅកាន់តុលាការខេត្តបាត់ដំបងដើម្បីឲ្យតុលាការចាត់ការតាមផ្លូវច្បាប់ទៅលើអ្នកសារព័ត៌មានទាំងនោះ ហើយនិងបន្តរៀបចំដាក់ពាក្យប្ដឹងទៅរដ្ឋមន្ត្រីក្រសួងព័ត៌មានបន្ថែមទៀតដើម្បីទាមទារឲ្យរដ្ឋមន្ត្រីក្រសួងព័ត៌មានមានចំណាត់ការលើផ្លូវច្បាប់យ៉ាងតឹងរឹងទៅលើអ្នកសារព័ត៌មានទាំងនោះ ៕ 

ដោយ ៖ សហការី


ចែករំលែក៖