ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញពីករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានកើតឡើងចំនួន ១២លើក បណ្តាលឱ្យមនុស្សស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ១៣នាក់។ ដូច្នេះសូមបងប្អូនបេីកបរគោរពសិទ្ធិអ្នកដទៃ និងគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ បានបញ្ជាក់ថា បានកើតឡើងចំនួន ១២លើក (យប់ ៤លើក) បណ្តាលឱ្យមនុស្ស ស្លាប់ ៥នាក់ (ស្រី ១នាក់), រងរបួសសរុប ១៣នាក់ (ស្រី ២នាក់), រងរបួសធ្ងន់ ១១នាក់ (ស្រី ២នាក់) រងរបួសស្រាល ២នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ១២នាក់ (យប់ ៦នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ៨លើក (ស្លាប់ ៤នាក់) , មិនគោរពសិទ្ធិ ៣លើក (ស្លាប់ ១នាក់) និងស្រវឹង ១លើក (ស្លាប់ ០នាក់) ៕
ដោយ៖ ស តារា