ព័ត៌មានទាន់ហេតុការណ៍៖

ត្រៀម​អ្នកភ្នំពេញ​ ,កណ្ដាល​ និងខេត្ត​កំពង់​ស្ពឺ​ អាចនឹងមានការរអាក់រអួលចរន្តអគ្គិសនីខ្លះៗនៅតាមតំបន់មួយចំនួន

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គីសនី​កម្ពុជា​ នៅរសៀល​ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្ដីពី​ការរអាក់រអួលចរន្តអគ្គិសនីខ្លះៗនៅតាមតំបន់មួយចំនួន​ នៅក្នុង​រាជធានីភ្នំពេញ​ ខេត្ត​កណ្ដាល​ និង​ខេត្ត​កំពង់​ស្ពឺ​ ចាប់ពីថ្ងៃទី២៨ស្អែកនេះ​!

អគ្គីសនី​កម្ពុជា​ បានបញ្ជាក់ថា​ យោងតាមសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ 

ប៉ុន្តែ​ទោះជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន។​ ដូច្នេះ​អតិថិជនមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញទៅតាម​ពេល​វេលា​កំណត់​។ 

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕​

ខាងក្រោមនេះ​ជាសេចក្ដី​ជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា​ លម្អិត​៖

ដោយ​៖ ស តារា


ចែករំលែក៖