ភ្នំពេញ៖ CMAC បានបង្ហាញសមិទ្ធិផលដែលសម្រេចបានតាំងពីឆ្នាំ១៩៩២ រហូតដល់ខែធ្នូ ចុងឆ្នាំ២០២៣ អង្គភាពស៊ីម៉ាក់ដោយបានបោសសម្អាតផ្ទៃដីចម្ការមីន និងចម្ការគ្រាប់មិនទាន់ផ្ទុះក្នុងទំហំផ្ទៃដីសរុបជាង ១ពាន់ ៧៣៥ គីឡូ ម៉ែត្រក្រឡា,រកឃើញនិងកម្ទេចចោលគ្រាប់ មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទប្រមាណជាង ៣លានគ្រាប់ក្នុងនោះមីនប្រឆាំងមនុស្ស ជាង៥៨ ម៉ឺនគ្រាប់, គ្រាប់មីនប្រឆាំងរថក្រោះចំនួន១១ម៉ឺនគ្រាប់, យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន២លាន៤សែនគ្រាប់,គ្រាប់ បែកទម្លាក់ពីយន្តហោះរួម និងគ្រាប់បែកចង្កោមចំនួន ១២ម៉ឺនគ្រាប់ផងដែរ។
CMAC បានបញ្ជាក់ថា ជោគជ័យនៃប្រតិបត្តិការកន្លង មកនេះ ដោយសារតែការសាងកម្លាំងស្ម័គ្រចិត្តជាបណ្តាញតាមភូមិដែលមានអាទិភាពខ្ពស់ចំនួនជាង៣ ពាន់៥០០ភូមិ និងមានបណ្តាញស្ម័គ្រចិត្តជិត ៤ពាន់នាក់នៅទូទាំងប្រទេស សម្រាប់បម្រើការងារអប់រំផ្សព្វ ផ្សាយការយល់ដឹង ពីគ្រោះ ថ្នាក់ ដោយសារមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមនិងបានយកចិត្តទុកដាក់ កសាងសមត្ថភាព និងការពង្រឹងទំនាក់ ទំនងរវាងអជ្ញាធរមូលដ្ឋាន ។
ដោយក្នុងឆ្នាំ២០២៣ អង្គភាព CMAC បានអប់រំឲ្យយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទះពីសង្គ្រាមដល់ក្រុមគោលដៅចំនួន១ម៉ឺន៥ពាន់លើកស្មើនឹង ៥៥ម៉ឺនខ្នងផ្ទះ ដោយគិតសរុប នៃប្រជាពលរដ្ឋចូលរួមចំនួន ១លាន២សែននាក់។
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា លោក ហេង រតនា ដោយដាក់ចេញគម្រោងនៃកង ឯកភាពកម្ចាត់មីនទាំង៦ ដែលនឹងត្រូវអនុវត្តបន្តនិងដាក់ចេញផែនការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាមសរុបទូទាំងប្រទេសប្រមាណ ២៨៤ គីឡូម៉ែត្រក្រឡា និងអប់រំការយល់ដឹងពីគ្រោះថ្នាក់មីនដល់ប្រជាជន គោលដៅប្រមាណ ២ លាននាក់បន្តទៀត៕
ដោយ៖ សូរិយា