ភ្នំពេញ៖«ឃើញរូបថតមួយសន្លឹកនេះនឹកអាណិតខ្លួន។ធ្វើរដ្ឋមន្ត្រីការបរទេស ក្នុងវ័យមិនទាន់គ្រប់២៧ឆ្នាំមិនទាន់ បានជួបប្រពន្ធកូន មានរបបស្បៀង ១៦គីឡូក្នុងនោះអង្ករ១០គីឡូ ពោតក្រហម៦គីឡូ។
ងាកមកសម្លៀកបំពាក់ខ្ញុំមានខោអាវធំ តែមួយសម្រាប់នេះទេដែលជាជំនួយ របស់មិត្តវៀតណាម(រូបថតនេះថតនៅប្រហែលពាក់កណ្តាលខែកុម្ភៈឆ្នាំ១៩៧៩មុនពេលខ្ញុំជួបភរិយា និងកូនខ្ញុំ)។
ខោអាវធំនេះមិនបានវាស់កាត់ទេបាន ជាខោវែងជាងជើងអាវធំជាងខ្លួន។ ឯអាវក្នុងមានតែ២ទេ ស្បែកជើងទៅ រើសនៅផ្សារថ្មីម្ខាងធំម្ខាងតូចពាក់ឈឺជើងស្ទើរដើរមិនរួច។
តែទោះយ៉ាងណាខោអាវមិនស្អាតនេះមិនរំខានការងារខ្ញុំនោះទេវាតាមបំរើខ្ញំទាំងនៅភ្នំពេញ ហាណូយ មូស្គូ កំឡំបូប្រទេសស្រីលង្កានៅពេលខ្ញុំធ្វើដំណើរទៅប្រជុំប្រទេស នៃចលនាមិនចូលបក្សសម្ព័ន។
ខោអាវមួយសម្រាប់នេះវាបានជួយឱ្យ ខ្ញុំទទួលបានជោគជ័យរយៈពេលជាង៤៥ឆ្នាំកន្លងមក។ ជោគជ័យដែលបានមកដោយការលំបាកគឺជោគជ័យដែលមោទកភាព និងត្រូវចេះថែរក្សាឱ្យខាងតែបាន។
ត្រូវចងចាំ ជោគជ័យមិនមែនបានមកដោយការិយាល័យធ្វើការល្អ រថយន្តទំនើប ខោអាវស្អាតនោះឡើយ តែបានមកដោយចេះធ្វើការដោយមានប្រសិទ្ធភាពដើម្បីបំរើដល់ផលប្រយោជន៍ជាតិ និងប្រជាជន៕
ដោយ៖ សូរិយា