ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញ សហការជាមួយផែនការងារសន្តិសុខ ស្រាវជ្រាវនាំខ្លួនជនត្រូវចោទចំនួន០២នាក់

ចែករំលែក៖

ភ្នំពេញ៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី​០១​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញ សហការជាមួយផែនការងារសន្តិសុខ បានចុះស្រាវជ្រាវនាំខ្លួនជនត្រូវចោទចំនួន០២នាក់​ យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។ 

បេីតាមការ​បញ្ជាក់ពី​លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា​ ដោយក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១១នឹង១៥នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយផែនការងារសន្តិសុខ ស្រាវជ្រាវនាំខ្លួនជនត្រូវចោទចំនួន០២នាក់ នៅចំណុចផ្លូវ១៣០កែង១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌពោធិ៍ រាជធានីភ្នំពេញ និងបន្តនាំខ្លួនបានម្នាក់ទៀត នៅចំណុចតាមបណ្តោយផ្លូវទន្លេសាបភូមិ២ សង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ តាមដីកាបង្គាប់ឲ្យនាំខ្លួន លេខ១៧២.ដ.ច.ន និងលេខ១៧៣ ដ.ច.នចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ចេញដោយលោក ស្រី យី សុខវួច ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

យោងតាមរបាយការណ៍បានឲ្យដឹងថាជនត្រូវចោទ ត្រូវបានឃាត់ខ្លួនពីបទៈ ក្លែងបន្លំនិង ប្រើប្រាស់ឯកសារក្លែង ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងខែវិច្ឆិកា ឆ្នាំ២០២៣។

របាយការណ៍ដដែលបន្តថា ជនត្រូវចោទទី១-ឈ្មោះ ម៉ា ចិន្តា ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ រកស៊ី ទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ភូមិកំរាម សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ សារធាតុញៀន និងជំងឺកូវិដ-១៩ (គ្មាន)។ ជនត្រូវចោទទី២-ឈ្មោះហាក់ កុសល ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ រកស៊ី ទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវទន្លេសាបភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ សារធាតុញៀន និងជំងឺកូវីត-១៩(គ្មាន )។ សម្ភារៈចាប់យក ទូរស័ព្ទដៃ២គ្រឿង ។

បច្ចុប្បន្នសមត្ថកិច្ច កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

ដោយ​៖ តារា​


ចែករំលែក៖