ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់យានយន្តល្មើស ចំនួន១០០គ្រឿង នៃលទ្ធផលការអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល​យប់​មិញ​នេះ​!

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានបង្ហាញពី​លទ្ធផលការអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤  តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖

ឃាត់យានយន្តល្មើស ចំនួន១០០គ្រឿង ( រថយន្ត ចំនួន៣៥គ្រឿង, ម៉ូតូ ចំនួន៦៥គ្រឿង)

១.ល្មើសជាតិស្រវឹង ចំនួន៥៦គ្រឿង

+កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន២១គ្រឿង

-អ្នកបើកបរម៉ូតូ ចំនួន១១នាក់

-អ្នកបើកបររថយន្ត ចំនួន១០នាក់

+កម្រិត ០.៤០ mg/L ឡើង ចំនួន៣៥គ្រឿង

-អ្នកបើកបរម៉ូតូ ចំនួន២៣នាក់

-អ្នកបើកបររថយន្ត ចំនួន១២នាក់

២. បទល្មើសផ្សេងៗ ចំនួន៤៤គ្រឿង

-អត់មួកសុវត្ថិភាព ចំនួន៣១គ្រឿង

-រថយន្តអត់បណ្ណបេីកបរ ចំនួន ០៦គ្រឿង

-រថយន្តធំខុសបណ្ណបេីកបរប្រភេទយាន​ ចំនួន០១គ្រឿង

-រថយន្តធំដឹកសំពីងសំពោង​ ចំនួន០៣គ្រឿង

-រថយន្តបេីកបរល្មេីសសញ្ញាចរាចរណ៍ ចំនួន០៣គ្រឿង  

៣. វិធានការអប់រំ​ ចំនួន២១៩នាក់

+ អប់រំអ្នកបេីកបរមានជាតិអាល់កុល​ក្រោម​ ០.២៥ mg/L ចំនួន​ ៨៥នាក់៖

  -​ អ្នកបេីកបរម៉ូតូ​ ចំនួន៤០នាក់

  -​ អ្នកបេីកបររថយន្ត​ ចំនួន៤៥នាក់  

​+ អប់រំអ្នកបេីកបរផ្សេងៗ

  -​ មិនពាក់មួកសុវត្ថិភាព​ ចំនួន១៣៤នាក់។ 

ក្នុងករណីនេះដែរ លោកស្នងការ ក៏បានដាក់បទបញ្ជាដល់កម្លាំងសមត្ថកិច្ចចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ទាំង១៤ខណ្ឌ និងកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ត្រូវត្រួតពិនិត្យ និងចាត់វិធានការចំពោះអ្នកដែលបំពាក់ និងកែច្នៃអំពូលភ្លើង ឧបករណ៍ ខុសលក្ខណៈបច្ចេកទេសខុសច្បាប់ ដែលបង្កផលប៉ះពាល់ដល់អ្នកដទៃ និងបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ៕

ដោយ​៖ តារា​


ចែករំលែក៖