ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋភិបាលចេញ អនុក្រឹត្យ ស្តីពី ការកែសម្រួលមាត្រា៤៦ មាត្រា៤៨ មាត្រា៤៩ និងមាត្រា៥៣ នៃអនុក្រឹត្យលេខ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ

ចែករំលែក៖

ភ្នំពេញ ៖ រាជរដ្ឋាភិបាលសម្រេច ៖ សម្រេច

មាត្រា៤៦ មាត្រា៤៨ មាត្រា៤៩ និងមាត្រា៥៣ នៃអនុក្រឹត្យលេខ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ ត្រូវបានកែសម្រួលដូចខាងក្រោម៖

មាត្រា៤៦ ថ្មី..អគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានតួនាទីធ្វើជាសេនាធិការជូនក្រសួងមហាផ្ទៃ ក្នុងការធានាប្រសិទ្ធភាព អនុវត្តន៍ច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការងារអន្តោប្រវេសន៍ ដែលមានភារកិច្ចដូចខាងក្រោម៖

– សិក្សារៀបចំសេចក្តីព្រាងនិងពង្រឹងលើគោលនយោបាយ ផែនការយុទ្ធសាស្ត្រ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងកិច្ចការអន្តោប្រវេសន៍និងជនភៀសខ្លួន ។

– គ្រប់គ្រងការធ្វើដំណើរចូល ចេញ ឆ្លងកាត់ច្រកទ្វារអន្តរជាតិនិងច្រកទ្វារព្រំដែនអន្តរជាតិ និងដឹកនាំ ការងារជំនាញចំពោះច្រកទ្វារព្រំដែនទ្វេភាគី ច្រកទ្វារតំបន់ព្រំដែននិងកំពង់ផែសមុទ្រ។

– គ្រប់គ្រងនិងពិនិត្យសម្រេចលើការស្នើសុំទិដ្ឋាការចូល ចេញ ឆ្លងកាត់ និងទិដ្ឋាការបន្តរយៈពេលស្នាក់នៅ បណ្តោះអាសន្នរបស់ជនបរទេស តាមបទប្បញ្ញត្តិដែលបានកំណត់។

– ពិនិត្យ វាយតម្លៃ និងលើកយោបល់ជូនរដ្ឋមន្ត្រីសម្រេចលើសំណើសុំប្រកាសទទួលស្គាល់ជាជនបរទេស អន្តោប្រវេសន្តនិងសំណើសុំឋានៈជាជនភៀសខ្លួន។

– ពិនិត្យ ផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ទុតិយតា បន្តសុពលភាពប័ណ្ណស្នាក់នៅ អចិន្ត្រៃយ៍ និងឯកសារធ្វើដំណើរសម្រាប់ជនបរទេសអន្តោប្រវេសន្តនិងជនភៀសខ្លួន។

-សហការជាមួយក្រសួង ស្ថាប័ន ឬអង្គភាពពាក់ព័ន្ធ ដើម្បីត្រួតពិនិត្យប័ណ្ណការងាររបស់ជនបរទេសនៅ តាមគ្រឹះស្ថានសហគ្រាស និងគ្រប់គ្រងការស្នាក់នៅរបស់វិនិយោគិនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា

– ចាត់វិធានការបង្ការទប់ស្កាត់ស្រាវជ្រាវ និងបង្ក្រាបបទល្មើសអន្តោប្រវេសន៍ បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសប៉ះពាល់ដល់សន្តិសុខជាតិ និងសុវត្ថិភាពសង្គម ដែលបង្កដោយជនបរទេស និងជនពាក់ព័ន្ធ។ 

– ដឹកនាំ ណែនាំ ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត អនុវត្តកិច្ចការជំនាញស្របតាមច្បាប់និងលិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការងារអន្តោប្រវេសន៍។

– លើកសំណើជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យសម្រេចក្នុងការបណ្ដេញជនបរទេសដែលប្រព្រឹត្តល្មើសនឹងច្បាប់ជាធរមានចេញពីព្រះរាជាណាចក្រកម្ពុជា។

– សហការជាមួយអង្គការអន្តរជាតិ សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ បណ្តាប្រទេសជាមិត្ត និងវិស័យឯកជន នានា ដើម្បីអភិវឌ្ឍកិច្ចការអន្តោប្រវេសន៍ឱ្យកាន់តែមានប្រសិទ្ធភាព។

– សិក្សា រៀបចំ គ្រប់គ្រង និងអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន បម្រើឱ្យការគ្រប់គ្រងកិច្ចការអន្តោប្រវេសន៍ និងធ្វើទំនើបកម្មស្របតាមតម្រូវការនិងបច្ចុប្បន្នភាព។

– គ្រប់គ្រងឯកសារ ការងារបុគ្គលិក ភស្តុភារ និងគណនេយ្យរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ឦ

– ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារនិងទិសដៅបន្តរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ តាមការ កំណត់ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

– អនុវត្តភារកិច្ចនិងសិទ្ធិផ្សេងៗទៀត ដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រគល់ជូន។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយអគ្គនាយក១ (មួយ) រូប និងមានអគ្គនាយករងមួយចំនួនតាមការកំណត់។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានរចនាសម្ព័ន្ធដូចខាងក្រោម៖

១- នាយកដ្ឋានរដ្ឋបាលសរុប

២- នាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត

៣- នាយកដ្ឋានជនបរទេសអន្តោប្រវេសន្តនិងជនភៀសខ្លួន

៤- នាយកដ្ឋានជនបរទេសអន្តោប្រវេសន្តជាអ្នកវិនិយោគឯកជន ។

សូមអាននូវខ្លឹមសារ រាជរដ្ឋភិបាលចេញ អនុក្រឹត្យ ស្តីពី ការកែសម្រួលមាត្រា៤៦ មាត្រា៤៨ មាត្រា៤៩ និងមាត្រា៥៣ នៃអនុក្រឹត្យលេខ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ ទាំងស្រុងដូចខាងក្រោម ៕ 

ដោយ៖ សិលា


ចែករំលែក៖