ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូបានហេីយម្ចាស់តាមទាន់ដេញចាប់បានម្នាក់

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ក្នុងចំណោមជនសង្ស័យ២នាក់ត្រូវបានប្រជាពលរដ្ឋដេញចាប់ខ្លួនក្រោយពីធ្វេីសកម្មភាពលួចម៉ូតូមួយគ្រឿងបានសម្រេច។ 

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង៣០នាទី​ រសៀលថ្ងៃទី១១​ ខែកុម្ភៈ ឆ្នាំ២០២៤​ នៅចំណុផ្ទះលេខA៤G (បុរីឈូកវ៉ា២) ផ្លូវបេតុង ស្ថិតនៅភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

ជនសង្ស័យទី១ឈ្មោះ ជា ចាន់ធី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឫស្សី សង្កាត់ស្ទឹងមាន ជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ (ជនសង្ស័យមានសារធាតុញៀន)

ជនសង្ស័យទី២ឈ្មោះ ហៅទីន ភេទប្រុស អាយុប្រហែល៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំផ្សារស៊ិនជូរី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(គេចខ្លួន)។

ជនរងគ្រោះឈ្មោះ សន ច័ន្ទថេង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងដែក ស្នាក់នៅលេខA៤៧ (បុរីឈូកវ៉ា២) ផ្លូវ បេតុង ភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

-ដកហូតបានដែកកែច្នៃរាងសំប៉ែតមានចុងស្រួច សម្រាប់កាច់សោរ.កម៉ូតូចំនួន ០១ដើម។

-សោរទីបលេខ៨ លេខ១០ លេខ១២ ផ្សារភ្ជាប់គ្នាបីជ្រុងចំនួន ០១។

-ទូរស័ព្ទដៃ០១គ្រឿងម៉ាកOРРО។

-ម៉ូតូ០១គ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ឆ្នាំផលិត២០១៧ មានលេខតួ ND 125M-9751769 និងលេខម៉ាស៊ីនៈ ND 125ME-9751769 ពាក់ផ្លាកលេខ តាកែវ 1M-6904។ (ជារបស់ជនរងគ្រោះឈ្មោះ សន ច័ន្ទថេង បានប្រគល់ជូនជនរងគ្រោះវិញ)។

យោងតាមការបំភ្លឺពីជនរងគ្រោះឈ្មោះ សន ច័ន្ទថេង ភេទប្រុស អាយុ២២ឆ្នាំ បានអោយសមត្ថកិច្ចយើងដឹងថា មុនពេលកើតហេតុ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១២ និង០០នាទីថ្ងៃត្រង់ រូបខ្លួនបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ឆ្នាំផលិត២០១៧ ពាក់ផ្លាកលេខ តាកែវ 1M-6904 ចេញពីកន្លែងធ្វើការ ត្រឡប់មកសម្រាកនៅផ្ទះលេខA៤៧ (បុរីឈូកវ៉ា២) ផ្លូវបេតុងស្ថិតនៅភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កន្លែងកើតហេតុ ដោយចាក់សោរករម៉ូតូទុកនៅខាងមុខផ្ទះ រួចនាំក្រុមគ្រួសារហូបបាយនៅក្នុងផ្ទះ។ បន្ទាប់ពីបាយរួចម៉ោងប្រហែល ១២ និង៣០នាទី ថ្ងៃ-ខែ-ឆ្នាំដដែល រូបខ្លួនក៏បានមកអង្គុយសម្រាកនៅតុកុំព្យូទ័រក្នុងផ្ទះ ហើយផ្តេកខ្លួននៅលើតុចុចទូរស័ព្ទលេង បានមួយសន្ទុះក្រោយមកស្រាប់តែបានលឺសំឡេងបង្ហោះម៉ូតូ ភ្លាមនោះរូបខ្លួន បានក្រឡេកមើលពីក្នុងផ្ទះមក ស្រាប់តែបានឃើញជនសង្ស័យ០២នាក់ដោយម្នាក់កំពុងធ្វើសកម្មភាពជិះម៉ូតូរបស់ខ្លួន ចេញពីមុខផ្ទះ ឃើញដូចនោះ រូបខ្លួនក៏ស្ទុះចេញពីក្នុងផ្ទះរត់ដេញតាមចាប់បានជនសង្ស័យម្នាក់រួចក៏ស្រែកឆោឡោឡើង និងបានស្រែកហៅប៉ាក្មេករបស់ខ្លួនអោយមកជួយ ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនោះមកជួយអន្តរាគមន៍ ព្រមទាំង បានវាយទៅលើជនសង្ស័យបណ្តាលអោយរងរបួសពេញខ្លួន ចំណែកឯជនសង្ស័យម្នាក់ទៀតបានជិះម៉ូតគេចខ្លួនបាត់។

ក្រោយកើតហេតុ រូបខ្លួនបានរាយការណ៍ជូនសមត្ថកិច្ច និងបានប្រគល់ជនសង្ស័យចំនួន០១នាក់ឈ្មោះ ជា ចាន់ធី ព្រមទាំងវត្ថុតាងឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ ដើម្បីសាកសួរបន្ថែម និងដាក់ពក្យបណ្ដឹងបន្តចំណាត់ការ តាមនីតិវិធីតែម្តង។

ផ្អែកតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ សន ច័ន្ទថេង និងចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ជា ចាន់ធី រួមទាំងវត្ថុតាង សមត្ថកិច្ចយល់ឃើញថា ពិតជាមានករណីដូចបានរៀបរាប់ខាងលើពិតប្រាកដមែន៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖