ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ក្នុងរយៈពេល៦ខែដំបូងរបស់ រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា បានពង្រីករបបសន្តិសុខសង្គម និងមូលនិធិសមធម៌សុខាភិបាល គ្របដណ្តប់ប្រជាពលរដ្ឋចំនួន៦,៨លាននាក់

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា ៖ ក្នុងរយៈពេល៦ខែដំបូងរបស់ រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា បានពង្រីករបបសន្តិសុខសង្គម និងមូលនិធិសមធម៌សុខាភិបាល គ្របដណ្តប់ប្រជាពលរដ្ឋចំនួន៦,៨លាននាក់ ។

សម្តេចថា ៖ បូករួមនឹងអត្ថប្រយោជន៍ជាកាតព្វកិច្ចផ្សេងទៀត ក៏ដូចជាការបន្តទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗទៀតពី ការអនុវត្តគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល។ 

សម្តេចធិបតីរំលឹកជាថ្មីថា ៖ ជាមួយគ្នានេះ ក្នុងរយៈពេល៦ខែដំបូងរបស់ រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា បានពង្រីករបបសន្តិសុខសង្គម និងមូលនិធិសមធម៌សុខាភិបាល គ្របដណ្តប់ប្រជាពលរដ្ឋចំនួន៦,៨លាននាក់ ក្នុងនោះមានសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ទាំងរបបកាតព្វកិច្ចនិងរបបស្ម័គ្រចិត្ត មានចំនួន២,២លាននាក់ មូលនិធិសមធម៌សម្រាប់ប្រជាជននៃគ្រួសារ ងាយរងហានិភ័យ មានចំនួន១,៨លាននាក់ មូលនិធិសមធម៌សម្រាប់ប្រជាជនគ្រួសារក្រីក្រ(ក្រ១និងក្រ២) មានចំនួន២,៨លាននាក់ និងបានពង្រីកការគ្របដណ្តប់របបសន្តិសុខសង្គមជូនដល់បុគ្គលស្វ័យនិយោជន៍ ជាង១៥ម៉ឺននាក់ និងអ្នកក្នុងបន្ទុកសមាជិកប.ស.ស. ជិត៤ម៉ឺននាក់។

ចំពោះវិស័យទេសចរណ៍ ភ្ញៀវទេសចរអន្តរជាតិចូលមកព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០២៣ មាន ចំនួនប្រមាណជាង៥,៤៥លាននាក់ កើនឡើងប្រមាណ១៣៩,៥០% និងភ្ញៀវទេសចរជាតិមានចំនួនប្រមាណ ជាង១៨,៧៤លាននាក់ កើនឡើងប្រមាណ៣៤,៥០%។ សម្រាប់រយៈពេល២ខែដើមឆ្នាំ២០២៤នេះ ភ្ញៀវទេសចរអន្តរជាតិដែលបានចូលមកព្រះរាជាណាចក្រកម្ពុជា មានចំនួនប្រមាណជាង៩៩ម៉ឺននាក់ កើនឡើង ប្រមាណ១៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ខណៈភ្ញៀវទេសចរជាតិមានចំនួនប្រមាណជាង២,៧៧ លាននាក់។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បាននិងកំពុងបន្តពង្រឹងការអភិរក្សនិងអភិវឌ្ឍវិស័យវប្បធម៌ ទាំង បេតិកភណ្ឌរូបីនិងអរូបី ព្រមទាំងជំរុញទេសចរណ៍វប្បធម៌ជាគោលនយោបាយទាក់ទាញទេសចរ ដើម្បីរួម ចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖