ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ លោក សុខ ឥសាន មានប្រសាសន៍ថា ទំនាក់ទំនងទ្វេរភាគីកម្ពុជា-ចិន មានការរីកចម្រើនខ្លាំងក្លាលើគ្រប់វិស័យក្រោមកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនប្រកបដោយគុណភាពខ្ពស់ កម្រឹតខ្ពស់និងស្តង់ដាខ្ពស់ មិនដូចពួកអាអ្នកថាពីចម្ងាយនោះទេ។ នៅកម្ពុជាមានលំហរនយោបាយទូលំទូលាយ ដោយសារលំហរនយោបាយទូលំទូលាយនេះហើយ ទើបមានការជួបសំណេះសំណាលរវាងសម្តេចតេជោប្រធានព្រឹទ្ធសភានិងសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រឆាំង។ លោកថា ៖ ការថាលំហរនយោបាយនៅកម្ពុជាតូចចង្អៀតគឺជាការយល់ឃើញរបស់សមាជិកព្រឹទ្ធសភា៣រូបមកពីបក្សប្រឆាំង ឯសមាជិកព្រឹទ្ធសភា៥៩រូបផ្សេងទៀតមិនយល់ឃើញដូចគាត់ទាំង៣រូបទេ។

លោក សុខ ឥសាន បានបន្ថែមថា ៖ ការប្រកួតប្រជែងនយោបាយអញ្ចឹងហើយ បើកម្លាំងនយោបាយយើងទន់ខ្សោយហើយមិនបាច់ទៅរកចរចាជាមួយនរណាទេ គេមិនមើលមុខផង កុំឆ្ងល់អី។ បើកម្លាំងនយោបាយយើងខ្សោយហើយគេមិនមើលមុខ វាសមហើយ  កុំបន្ទាសគេគឺត្រូវបន្ទោសខ្លួនឯង វាអន់ទើបគេមិននិយាយរក ៕

ដោយ ៖ សិលា


ចែករំលែក៖