ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា សូមជម្រាបជូនសាធារណជនជ្រាបថា ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ រដ្ឋសភា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីសម្រេចអំពីសុពលភាពអាណត្តិរបស់ បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រនីតិកាលទី៧ ចំនួន២រូប។
លោក ចាប ម៉ុច ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ជំនួសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានសុំលាលែង។
លោក ទេព សុធីរ ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ជំនួសឯកឧត្តម ប្រាក់ សុខុន ដែលបានសុំ លាលែង។
អាស្រ័យហេតុនេះ សូមសាធារណជនជ្រាប៕
ដោយ ៖ សិលា