ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងបរិស្ថាន៖​ សាធារណជនបន្តរួមគ្នាកសាងវប្បធម៌ស្អាតជារៀងរាល់ថ្ងៃ ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងយុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន”

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃទី២៥​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ សាធារណជនបន្តរួមគ្នាកសាងវប្បធម៌ស្អាតជារៀងរាល់ថ្ងៃ ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងយុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” ដែលបានដាក់ចេញដោយក្រសួងបរិស្ថាន។ 

ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ថ្មីៗនេះ​៖​ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្រ្តីរាជការ ប្រជាពលរដ្ឋ និយោជិត ព្រះសង្ឃ បន្តចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានចំនួន ១៧,៣៦៣នាក់ ក្នុងចំណោមរាជធានី-ខេត្ត ចំនួន ១៦ខេត្ត គឺ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តកែប ខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តកំពត។

យុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” ចូលរួមបានចំនួន ២០,៩០៦អង្គ/នាក់ អនុវត្តបាននៅ ៖

+ខេត្តកណ្តាល

-សង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ

-សង្កាត់កោះឧកញ៉ាតី ក្រុងអរិយក្សត្រ

-សង្កាត់បារុង ក្រុងរិយក្សត្រ

-សង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូន

-សង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន

-សង្កាត់ឈើខ្មៅ ក្រុងសំពៅពូន

-សង្កាត់ព្រែកស្តី ក្រុងសំពៅពូន

-សង្កាត់សំពៅពូន ក្រុងសំពៅពូន

-ឃុំព្រែករៃ ស្រុកល្វាឯម

-ឃុំកំពង់កុង ស្រុកកោះធំ

-ឃុំបន្ទាយដែក ស្រុកកៀនស្វាយ

+ខេត្តស្វាយរៀង

-ក្រុងស្វាយរៀង

-ស្រុករំដួល 

+ខេត្តកំពង់ស្ពឺ

-ភូមិពានិជកម្ម សង្កាត់រការធំ ក្រុងច្បារមន

-ភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន

+ខេត្តកំពត

-ភូមិអូរតូច ឃុំអណ្ដូងខ្មែរ ក្រុងកំពត

-ភូមិព្រែកក្រឹស ឃុំព្រែកក្រឹសរ ស្រុកកំពង់ត្រាច

-ភូមិព្រៃឃ្ជាយ ឃុំស្នាយអញ្ជិត ស្រុកជុំគិរី

-ភូមិជ័រដុំ ឃុំបានៀវ ស្រុកឈូក

-ភូមិឈើទាល ឃុំឈូក ស្រុកឈូក

-ភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ

-ភូមិព្រៃឫស្សី ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស

-ភូមិស្ដេចទ័ព ឃុំត្រពាំងសាលាខាងកើត ស្រុកបន្ទាយមាស

-ភូមិដំណាក់ត្រយឹង ឃុំសំរោងលើ ស្រុកបន្ទាយមាស

-ភូមិកណ្ដាល ឃុំកោះតូច ក្រុងបូកគោ

-ភូមិគីឡូ១២ ឃុំកោះតូច ក្រុងបូកគោ

+ខេត្តក្រចេះ

-ស្រុកព្រែកប្រសព្វ (ឃុំចំបក់, និងឃុំតាម៉ៅ)

-ស្រុកស្នួល ឃុំស្រែចារ

-ស្រុកសំបូរ ឃុំបឹងចារ

+ខេត្តកំពង់ចាម

-ស្រុកកោះសូទិន ឃុំពង្រ

-ស្រុកស្រីសន្ធរ ឃុំជីបាល, ស្វាពោធិ៍, កោះអណ្ដែត, និងឃុំផ្ទះកណ្ដាល៕

ដោយ​៖ តារា​


ចែករំលែក៖