ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ០៣នាក់ជាមុខសញ្ញាលួចទ្រព្យសម្បត្តិពលរដ្ឋយ៉ាងសកម្ម ត្រូវបាននគរបាលខណ្ឌដង្កោ ចាប់ឃាត់ខ្លួនបញ្ចូនទៅតុលាការ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ បទល្មេីសលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ នាពេលកន្លងទៅច្រេីនលេីក ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វេីការចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ រួចបង្ហាញមុខជាសាធារណ:នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២៤ នេះ មុនបញ្ចូនទៅតុលាការ ដេីម្បីផ្ដន្ទាទោសតាមច្បាប់ ។ 

    សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ០៣នាក់ដែលឃាត់ខ្លួនបានរួមមាន ៖ ទី១/ឈ្មោះ សំរ៉ុង មឿន ហៅ ឡូតូ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិដូនវង្ស ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (អ្នកធ្វើសកម្មភាពមានសារធាតុញៀន) ឃាត់ខ្លួននៅវេលាម៉ោង២០និង៣០នាទី ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ (បានឡើងរបាយការណ៍រួច)។ ទី២/ឈ្មោះ គី កាមុត ហៅ ហម ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងកក់ ឃុំទ្រា ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល (អ្នកធ្វើសកម្មភាពមានសារធាតុញៀន) ឃាត់ខ្លួននៅវេលាម៉ោង១២និង៥០នាទី ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ត្រង់ចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិត្រពាំងកក់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ទី៣/​ ឈ្មោះ នុន សំនៀង ហៅ នាង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិត្រពាំងកក់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល​ ។

      សមត្ថកិច្ចបានបន្ថែមថា ការចាប់ឃាត់ខ្លួនជនសង្ស័យខាងលេីគឺមាន០២ករណី ៖  

    លេីកទី១ ស្តីពីបទល្មើស លួច (ទ្រព្យសម្បត្តិ) កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០៩និង៣០នាទី (ម៉ោងក្នុងកាមេរ៉ាសុវត្ថិភាព) ត្រង់ចំណុចផ្ទះគ្មានលេខ  ផ្លូវបេតុង ស្ថិតនៅភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពីជនរងគ្រោះឈ្មោះ ខៀង រតនៈ ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ មានទីលំនៅភូមិកណ្ដាលសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។   

  លេីកទី២ ស្តីពីកាបង្រ្កាបមុខសញ្ញាសេសសល់ ករណី: លួច (ទ្រព្យសម្បត្តិ) កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង២០និង០០នាទី ត្រង់ចំណុចផ្ទះគ្មានលេខ  ផ្លូវបេតុង ស្ថិតនៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពីជនរងគ្រោះឈ្មោះ ហុន ទីម  ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត មានទីលំនៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ 

      បន្ទាប់ពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះទាំងពីរនាក់ខាងលេី សមត្ថកិច្ចជំនាញ ក៏បានធ្វេីការស្រាវជ្រាវតាមចាប់ជនសង្ស័យទាំង០៣នាក់ខាងលេី បាន រួចធ្វេីការសាកសួរ និងទទួលបានចម្លើយសារភាពរបស់ជនសង្ស័យ ព្រមទាំងមានការសម្របសម្រួលពីលោក ជា សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖