ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ឯក ឡុង យោធាវីរ: អធិការនគរបាលស្រុកឯកភ្នំ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា លោកបានដឹកនាំកម្លាំងផ្នែកព្រហ្មទណ្ឌ រួមជាមួយកម្លាំងអន្តរាគមន៍ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្នុង នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ កាលពីរសៀលម្សិលមិញនេះ បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (ចាក់ខ្លាឃ្លោក) ០១លើក នៅចំណុចភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបានចំនួន ០៤នាក់៖
១.ឈ្មោះ ឈុំ ឈន ភេទប្រុស អាយុ ៦៦ឆ្នាំ រស់នៅភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំខេត្តបាត់ដំបង ។
២.ឈ្មោះ មួន ស្រីមុំ ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំខេត្តបាត់ដំបង ។
៣.ឈ្មោះ ង៉ែ យ៉ង់ ភេទស្រី អាយុ ៦៣ឆ្នាំ រស់នៅភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំខេត្តបាត់ដំបង ។
៤.ឈ្មោះ កៃ ហឿន ភេទស្រី អាយុ៦០ឆ្នាំ រស់នៅភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំខេត្តបាត់ដំបង ។
វត្ថុតាងដកហូតរួមមាន៖
-ចានជ័រនិងគំរបសម្រាប់ក្រលុកខ្លាឃ្លោកចំនួន ០២ ។
-កំរាលសម្រាប់ចាក់ខ្លាឃ្លោកចំនួន ០១ផ្ទាំង។
-ប្រាក់ខ្មែរចំនួន ១២០០០រៀល (មួយម៉ឺនពីរពាន់រៀល) ។
ពេលនាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋានរួចមក អ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង០៤នាក់ខាងលើត្រូវបានធ្វើការអប់រំនិងកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀតរួចអនុញ្ញាតឱ្យគ្រួសារមកធានាត្រឡប់ទៅមូលដ្ឋានវិញ៕
ដោយ៖ អរុណរះ