ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ មានមនុស្សម្នាក់ស្លាប់និងរបួសធ្ងន់ស្រាល៤នាក់គ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នានៅខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា ៖
ករណីទី១. បានកើតឡើង នៅវេលាម៉ោង២:៤៥នាទី ថ្ងៃទី០៧ សីហា ២០២៤ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៦២ .១៦៣ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានរថយន្ត១គ្រឿងម៉ាក ព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AL. 82 65 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណដោយបើកបប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ក៏បុកប៉ះជាមួយនិងម៉ូតូមួយគ្រឿង ម៉ាកHON DA COO PY ពណ៌សពាក់ស្លាកលេខ សៀមរាប 1.AI 3108 មានកញ្ចក់មើលក្រោយ គ្មានពាក់មួកសុវត្ថិភាព បើកបរដោយឈ្មោះ ឡេង ភារម្យ ភេទប្រុសអាយុ ៣៦ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករ មានទីលំនៅភូមិសំរោងធំ ឃុំសំរោងធស្រុកកៀនស្វាយ ខេត្តកណ្ដាល រងរបួសធ្ងន់ និង អ្នករួមដំណើរឈ្មោះ លី ស្រីពេជ្រ ភេទស្រី អាយុ២៥ ឆ្នាំជនជាតិវៀតណាម មុខរបរជាងសំអាងធ្វើសក់ រស់នៅភូមិ ជ្រោយអំពិល ឃុំក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញស្លាប់នៅនឹងកន្លែងកើតហេតុ។
ក្រោយមកអ្នករងរបួសត្រូវបានរថយន្ដសង្គ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង បច្ចុប្បន្នសាកសពសមត្ថកិច្ចបានប្រគល់ឱ្យក្រុមគ្រូសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត។
ចំពោះវត្ថុតាងម៉ូតូសមត្ថកិច្ចវាស់វែងនិងអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត រីឯ រថយន្តបង្កសមត្ថកិច្ចយើងកំពុងធ្វើការស្រាវជ្រាវ។
សមត្ថកិច្ចបញ្ជាក់មូលហេតុថា អ្នកបើកបររថយន្តប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ។
ករណីទី២. បានកើតឡើងនៅវេលាម៉ោង០៦:៤៥ នាទីថ្ងៃ០៧ ខែសីហា ឆ្នាំ ២០២៤ លើផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង មានម៉ូតូមួយគ្រឿងម៉ាកហុងដាC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1F -8948បើកបរដោយឈ្មោះ ស៊ែម សូនី ភេទស្រី អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង មុខរបរ កម្មកររោងចក្រ ដោយធ្វើដំណើរទិសដៅស្របគ្នាពីជើង ទៅត្បូង លុះមកដល់កន្លែងកើតហេតុខាងលើក៏បានបុកប៉ះជាមួយនឹងម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាសង់ C125 ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង1U-9808 បើកបរដោយឈ្មោះ ជួង ឃឹម ភេទប្រុស អាយុ ២៨ ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ ព្រៃព្រែក ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង មុខរបរកម្មករសំណង់និងអ្នករួមដំណើរជាមួយឈ្មោះ ឈឿរ សុភ័ក្រ្ត ភេទប្រុស អាយុ ១៨ ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិ ឃុំ ជាមួយគ្នា រងរបួសស្រាល។
បច្ចុប្បន្ន អ្នករងរបួសធ្ងន់បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម រីឯអ្នករងរបួសស្រាលសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។
ចំពោះមធ្យោបាយ ម៉ូតូសមត្ថកិច្ចអូស យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាទី។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដោយសារតែ អ្នកបើកបរម៉ូតូមានស្លាកលេខ ព្រះសីហនុ 1F – 8948 បត់ឆ្វេងគ្មានការប្រុងប្រយ័ត្ន ៕
ដោយ៖ សុថាន