ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ម្សិលមុិញ បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបឱ្យប្រកាន់ខ្ជាប់នូវឧត្តមគតិ និងឧត្តមប្រយោជន៍មាតុភូមិជាធំអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិនិងករណីកិច្ចស្របតាមច្បាប់ជាធរមាន និងកុំជឿតាមការញុះញង់ណាមួយប្រាសចាកពីការពិត។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន បានឱ្យដឹងថា គ.ជ.ប បានរៀបចំការបោះឆ្នោតជាប្រក្រតី នៅក្នុង ២៥ រាជធានីខេត្តទូទាំងប្រទេស ក្នុងនោះមានទាំងខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និងស្ទឹងត្រែង ផងដែរ។
សូមអានសេចក្តីថ្លែងការណ៍របស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដូចខាងក្រោម ៕
ដោយ ៖ សិលា