ខេត្តតាកែវ៖ អធិការដ្ឋាននគរបាលស្រុកបាទីបានឱ្យដឹង នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះថា កម្លាំងសមត្ថកិច្ចជំនាញបានធ្វេីការឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រេីប្រាស់គ្រឿងញៀនខុសច្បាប់ ។
សមត្ថកិច្ចបន្តថា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២៤ លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានបញ្ជាកម្លាំងជំនាញផ្នែកប្រឆាំងបទល្មេីសគ្រឿងញៀន ធ្វើការចុះល្បាតតាមភូមិសាស្ត្រស្រុកបាទី មកដល់ចំណុចភូមិតាស៊ូ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ បានប្រទះឃើញជនសង្ស័យចំនួន ០២នាក់ ឃាត់ខ្លួនសួរនាំឆែកឆេរ ឃើញម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀន ខុសច្បាប់ ចំនួន ០១កញ្ចប់។
ជនសង្ស័យទាំង២នាក់ទី១ ឈ្មោះ ប៉ាត់ វ៉ាន់ថៃ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងទឹម ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ជាមុខសញ្ញាជួញដូរ និងប្រេីប្រាស់គ្រឿងញៀនខុសច្បាប់ ។ ដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនខុសច្បាប់ចំនួន ០១កញ្ចប់ ថង់វេចខ្ចប់គ្រឿងញៀនមួយចំនួន ។
ទី២. ឈ្មោះ អុឺន រ៉ា ហៅ(ចាន់) ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ រការខ្ពស់ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ជាមុខសញ្ញាជួញដូរគ្រឿងញៀនខុសច្បាប់ ។ ដកហូតបានម៉ូតូចំនួន ០១គ្រឿង និង ទូរស័ព្ទចំនួន ០១គ្រឿង ។
ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ។ បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ដោយ៖សុខាសែនជ័យ