ព័ត៌មានទាន់ហេតុការណ៍៖

រន្ធត់ណាស់!រថយន្តក្រឡុកស៊ីម៉ង់បុកជាមួយម៉ូតូ លើផ្លូវជាតិលេខ១ ស្លាប់២នាក់របួសម្នាក់នៅស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង: មានករណីគ្រោះថ្នាក់ចរាចរណ៍គួអោយរន្ធត់ រវាងរថយន្តក្រឡុកស៊ីម៉ង់បុកជាមួយម៉ូតូ លើផ្លូវជាតិលេខ១ ស្លាប់២នាក់របួសម្នាក់នៅស្រុកស្វាយទាប។

ហេតុការណ៍នេះបានកើតឡើងនៅវេលា

ម៉ោង ១០និង៤៥នាទី ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៣៧/១៣៨ ក្នុងភូមិបន្ទាយ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា អ្នកស្លាប់មានឈ្មោះហង្ស បញ្ញា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ កសិករ រស់នៅភូមិប្រាសាទ សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀងនិងឈ្មោះព្រាប បូរ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិ ប្រាសាទ សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង ។

ចំណែកអ្នករងរបួសមាន ឈ្មោះ ធឿន សុភាព ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ ធ្វើការក្នុងម៉ាត បច្ចុប្បន្ននៅ ភូមិទួលពិល ឃុំស្វាយរំពារ ស្រុកស្វាយទាបបើកម៉ូតូម៉ាក ហុងដា ពណ៍ ខ្មៅសេរីឆ្នាំ២០១៦

ពាក់ស្លាកលេខស្វាយរៀង ១I-២៣៦៨ ។

រីឯអ្នកបើករថយន្តមានឈ្មោះ ឈួន វាសនា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ បើកបរ បច្ចុប្បន្ននៅ ភូមិមៀន ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តស្វាយរៀង។

តាមសាក្សីបានអោយដឹងថាមុនកើតហេតុមាន រថយន្តក្រឡុកសុីម៉ង់ ម៉ាក HOWO ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង ៥A-២២៨២ ដោយធ្វើដំណើរ ពីរកើតទៅលិច លើផ្លូវជាតិលេខ១ខណះនោះស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក

ហុងដា ពណ៍ ខ្មៅសេរីឆ្នាំ២០១៦ ពាក់ស្លាកលេខស្វាយរៀង ១I-២៣៦៨

ទិសដៅបញ្ច្រាស់គ្នាពីលិច ទៅ កើត ដោយ ប្រើប្រាស់ល្បឿនលឿន មិនប្រកាន់ស្តាំក៏បុកយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្តង។

ក្រោយមកអ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីពេទ្យបង្អែកស្រុកស្វាយទាបចំណែកអ្នកបើកបររថយន្តឃាត់ខ្លួនបញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តស្វាយរៀង មធ្យោបាយធ្វើដំណើរយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីចាត់ការបន្តតាមច្បាប់។


ចែករំលែក៖