ភ្នំពេញ៖ បេីតាមលោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៍មាន នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤នេះថា យោងតាមប្រភពព័ត៌មានពីប្រភពហ្វេសប៊ុក លោក អោម តារា បានឱ្យដឹងថា មានរឿងតំណាលថា មាននាគក្បាលប្រាំពីរមួយឈ្មោះថា “អនន្តៈ” បានខ្ជាក់នៅស៊ុតរបស់ខ្លួន ស៊ុតនោះក៏បានញាស់ចេញជា រូបរាង្គព្រះវិស្ណុ ព្រះវិស្ណុក្នុងទម្រង់បែបនេះត្រូវបានគេហៅថា “ហរិណ្យគហ៌” មានន័យថា កំណើតដ៏អឆ្ឆៈរិយៈ ព្រះវិស្ណុជាអទិទេពកំពូលបង្អស់ ក្នុងការបង្កើត អទិទេពពីរអង្គទៀតនោះគឺ ព្រះព្រហ្ម បន្ទាប់មកគឺ ព្រះឥសូរ ។
នៅពេលដែលព្រះវិស្ណុបានចាប់កំណើតមក ទ្រង់បានផ្ទុំលង់លក់នៅលើខ្នងនាគរាជ អនន្តៈ នៃផ្ទៃសមុទ្រអន្ទកាលដ៏ល្វឹងល្វើយ រហូតដល់រាប់រយពាន់ឆ្នាំ ទើបទងផ្ជិតរបស់ទ្រង់ដុះនូវពន្លកផ្កាឈូកមួយ ដែលផ្ដល់កំណើតឱ្យ ព្រះព្រហ្ម ទើបទ្រង់ភ្ញាក់ដឹងព្រះកាយ ក្នុងទម្រង់ពេញវ័យ ដោយគេឱ្យឈ្មោះថា “ព្រះវិស្ណុ” ដែលមានន័យថា ព្រះដ៏វិសេស ។
ពេលព្រះអង្គបែងភាគមានដៃ៨ កាន់សាស្រ្តាវុធក្នុងដៃនិមួយៗ មានកងចក្រ ខ្យងស័ង្ក ព្រះខ័ន ផ្កាឈូក ដំបង ធ្នូ គម្ពីរ និង ឈើច្រត់។ ព្រះវិស្ណុជាអាទិទេពដ៏ធំក្នុងចំណោមអាទិទេពទាំងបីរបស់សាសនាព្រាហ្មណ៍ ព្រះអង្គមានតួនាទីជាអ្នកការពារលោក ព្រះអង្គបែងភាគដប់រូប គឺប្រាំជាសត្វ និងប្រាំជាមនុស្ស ដើម្បីកំចាត់សភាវអាក្រក់។ មហេសីរបស់ទ្រង់ គឺព្រះនាងលក្ស្មី ឬព្រះស្រីទេវី៕ដោយ៖តារា
(រូបភាព៖ រូបខាងលើជាចម្លាក់ព្រះវិស្ណុផ្ទុំធ្វើពីថ្មភក់ ដែលសហរដ្ឋអាមេរិកទើបប្រគល់មកឱ្យកម្ពុជាវិញក្នុងចំណោម៧០បដិមា ។
រូបប៉ែកខាងក្រោមជាគំនូរសិល្បៈឥណ្ឌា)