ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីឆាបឆេះបន្ទប់ស្នាក់នៅកម្មករ ប្រភេទកុងតឺន័រ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឱ្យដឹងថា មានករណីគ្រោះអគ្គិភ័យឆាបឆេះបន្ទប់ស្នាក់នៅកម្មករប្រភេទកុងតឺន័រ ជិតអគារកំពុងសាងសង់មួយកន្លែងនៅកែងស្តុបភូមិអាចម៍មឹក កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

កម្លាំងជំនាញនៃការិយាល័យជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ កងរាជអាវុធហត្ថខេត្ត និងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ចំនួន១២នាក់ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ឆឹម ផល្លី នាយការិយាល័យ សហការជាមួយកម្លាំងផ្នែកពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្ត ចេញប្រតិបត្តិការជួយអន្តរាគមន៍គ្រប់គ្រង និងបាញ់ទឹកពន្លត់ភ្លើងនៅទីតាំងកើតហេតុ។

ប្រតិបត្តិការសង្រ្គោះនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៣គ្រឿង ក្នុងនោះ រថយន្តពន្លត់អគ្គិភ័យកងរាជអាវុធហត្ថខេត្តចំនួន០១គ្រឿង អស់ទឹក០១ឡាន និងរថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលខេត្តចំនួន០២គ្រឿង អស់ទឹក ០១ឡាន និងឆេះខូចខាតបន្ទប់ស្នាក់នៅ ចំនួន ០៤ ទាំងស្រុង ម៉ូតូ Scoopy ពណ៌ស ០១គ្រឿង។ ចំពោះមូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ករណីនេះមិនបង្កឱ្យមានមនុស្សរងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតឡើយ៕ដោយ៖តារា


ចែករំលែក៖