ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមបាល់ទះជម្រើស ជាតិ កម្ពុជា ឈ្នះទឹកប្រាក់ ១០០លានរៀល ពីពានរង្វាន់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ឆ្នាំ ២០២៤ (SAMDECH MOHA BORVOR THIPADEI -2024 )

ចែករំលែក៖

ភ្នំពេញ ៖ សូម អបអរសាទរ ក្រុមបាល់ទះ ជម្រើស ជាតិ កម្ពុជា ឈ្នះ ទឹកប្រាក់ ១០០លានរៀល ពីពានរង្វាន់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ឆ្នាំ ២០២៤ (SAMDECH MOHA BORVOR THIPADEI -2024 ) និង ទទួល កៅអី ឡើងទៅវគ្គបន្ត ក្នុង ពាន SEA V.League 

នេះជាប្រសាសន៍ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្ហោះលើផេកផ្លូវការ នៅយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤។ 

លោកអភិសន្តិបណ្ឌិត ស សុខា បន្តថា ៖ ឆ្លងកាត់ ការ ប្រកួត អស់ រយៈពេល ៤ ថ្ងៃ ក្រុម បាល់ទះ ជម្រើស ជាតិ កម្ពុជា បាន ក្លាយ ជា ម្ចាស់ ប្រាក់ រង្វាន់ ១០០លាន រៀល ក្នុង ព្រឹត្តិការណ៍ បាល់ទះ ពានរង្វាន់ សម្តេច មហាបវធិបតី ហ៊ុន ម៉ាណែត ឆ្នាំ ២០២៤ និង ទទួល បាន កូតា ដោយ ស្វ័យប្រវត្តិ ឡើង ទៅ ប្រកួត ពានរង្វាន់ SEA V.League នៅ ឆ្នាំ ២០២៥ ខាង មុខ បន្ទាប់ ពី បញ្ចប់ ការប្រកួត នៅ ល្ងាច ថ្ងៃ ចន្ទ ទី ២ ខែ កញ្ញា ឆ្នាំ ២០២៤ នេះ លើ ទីលាន វិមាន ពហុ កីឡដ្ឋាន ជាតិ ក្នុង រាជធានី ភ្នំពេញ។

លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្តថា ៖ ក្នុង នាម មហា គ្រួសារ បាល់ទះ កម្ពុជា ខ្ញុំ សូម ថ្លែង អំណរគុណ ដល់ ប្អូនៗ កីឡាករ ទាំង អស់ ក្រុម ការងារ គ្រូ បង្វឹក ដែល រួម គ្នា សាង ស្នាដៃ ជូន ជាតិ មាតុភូមិ នៅ ពេល នេះ និង សូម ជូនពរ ឱ្យ បន្ត ទទួល បាន ជោគជ័យ លើក ឆាក អន្តរជាតិនានា នៅ ពេល ខាង មុខ។

ជាមួយ គ្នា នេះ ដែរ សូម ថ្លែង អំណរគុណ ដល់ មន្ត្រី របស់ សហព័ន្ធ កីឡា បាល់ទះ កម្ពុជា គណៈកម្មការ បច្ចេកទេស អាជ្ញាកណ្ដាល យុវជន ស្ម័គ្រ ចិត្ត និង ភាគី ពាក់ព័ន្ធ នានា ដែល រួមគ្នា ទទួល ធ្វើ ជា ម្ចាស់ ផ្ទះ ការ ប្រកួត ពានរង្វាន់ កម្រិត តំបន់ អាស៊ានមួយ នេះ បញ្ចប់ទៅដោយរលូន និងជោគជ័យ។

សូម ថ្លែង អំណរគុណ ដល់ ក្រុមហ៊ុន ឧបត្ថម្ភ នានា ដែល បាន ចូលរួម គាំទ្រ ព្រឹត្តិការណ៍ ប្រកួត ដែល ជា ផ្នែក មួយ នាំ បាល់ទះ កម្ពុជា ឈាន ជើង ទៅ លើ ឆាក អន្តរជាតិ ជា បន្ត បន្ទាប់។

ជាចុងក្រោយ សូម អរគុណ បងប្អូន អ្នក គាំទ្រ កីឡា បាល់ទះ ទាំង ក្នុង និង ក្រៅ ប្រទេស ដែល បាន តាមដាន ការប្រកួត តាំង ពី ដើម រហូត ដល់ ថ្ងៃបញ្ចប់ នេះ។ យើង នៅ មាន ការ ប្រកួត ទាំង ថ្នាក់ ជាតិ និង អន្តរជាតិ ជា ច្រើន ទៀតក្នុង ឆ្នាំ ២០២៤ នេះ៕

ដោយ ៖ សិលា


ចែករំលែក៖