ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម៖ ជនជាតិចិន ២ក្រុមផ្ទុះអាវុធ នៅសណ្ឋាគារសមុទ្រខៀវ ខេត្តព្រះសីហនុ របួសចំនួន ៣នាក់ ក្នុងនោះមានជនជាតិចិន ២នាក់ និងខែ្មរម្នាក់ទៀត ជាសន្តិសុខ !

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ មានករណីបាញ់ប្រហារគ្នាដោយអាវុធ រវាងជនជាតិចិនពីរក្រុម នៅសណ្ឋាគារសមុទ្រខៀវ នៃខេត្តព្រះសីហនុ នៅយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បណ្តាលឱ្យមានអ្នករងរបួសចំនួន ៣នាក់ ក្នុងនោះមានជនជាតិចិន ២នាក់ និងម្នាក់ទៀត ជាសន្តិសុខធ្វេីការនៅទីនោះ។ នេះជាព័ត៌មានបឋម ! ដែលទទួលបាននៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ។ 

ក្នុងករណីនេះ ក្រោយកេីតហេតុសមត្ថកិច្ចបានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ បានចំនួន ៧នាក់ នាំខ្លួនយកមកធ្វើការសាកសួរ។

ចំពោះព័ត៌មានលម្អិតមជ្ឍមណ្ឌលព័ត៌មានកាសែត«នគរវត្ត»និង«នគរដ្រេហ្គន»នឹងធ្វើការផ្សព្វផ្សាយបន្តទៀត បើសមត្ថកិច្ចបញ្ជាក់ពីរបាយការណ៍ផ្លូវការ ៕ 

ដោយ ៖ សិលា


ចែករំលែក៖