ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបែនបើកបុកបង្គោលភ្លើង រលើងទ្រេតមួយដើម ហើយបើកចូលផ្ទះបាត់

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តបែនមួយគ្រឿង បើករយ៊ែរថយក្រោយចេញពីកន្លែងលាង មិនបានប្រុងប្រយ័ត្ន ជ្រុលបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាលឱ្យរលើងទ្រេតមួយដើម ហើយរថយន្តបានបើកចូលក្នុងផ្ទះក្បែរនោះបាត់ កាលពីវេលាម៉ោង៧និង២០នាទីព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ គេបានឃេីញរថយន្តបែនមួយគ្រឿង​ ម៉ាកហុីណូ ពណ៌បៃតង បានបើកចូលកន្លែងលាងរថយន្តមួយកន្លែង លុះលាងរួចហើយ ឡើងបើករយ៊ែរថយក្រោយចេញវិញ តែដោយមិនប្រុងប្រយ័ត្ន ពេលថយក្រោយ បែរជាជ្រុលបុកផ្ទប់បង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាលឱ្យរលើងទ្រេតមួយដើម ហើយរថយន្តបានបើកចូលក្នុងផ្ទះជាប់នោះបាត់ ពលរដ្ឋមិនហ៊ានឃាត់ បានត្រឹមរាយការណ៍ ទៅអាជ្ញាធរ សមត្ថកិច្ច ។

ករណីខាងលើ ត្រូវបានអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យ មើលជាក់ស្តែង ស្នើសុំអង្គភាព អាជ្ញាធរពាក់ព័ន្ធ ចុះទៅសហការដើម្បី ឱ្យម្ចាស់រថយន្តបង្ក ចេញមុខទទួលខុសត្រូវ ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖