ខេត្តមណ្ឌលគិរី៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានឱ្យដឹងនៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤នេះថា៖ កម្លាំងនគរបាលជំនាញខេត្ត បានចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាបជនសង្ស័យប្រុសស្រីចំនួន០៣នាក់ ពាក់ព័ន្ធករណីជួញដូរចាត់ចែង និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ បន្ទាប់ពីអនុវត្តតាមបទបញ្ជាយ៉ាងហ្មឹងម៉ាត់ពី លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តក្នុងកាបង្ការនិងទប់ស្កាត់បទល្មើសគ្រឿងញៀនទូទាំងស្រុង និងខេត្តមណ្ឌលគិរី។
ក្នុងប្រតិបត្តិការនោះ បានធ្វេីឡេីងកាលពីល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចផ្ទះសំណាក់មួយកន្លែងស្ថិតនៅភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿញៀនក្រោយពីបានទទួលពាក្យបណ្តឹងតាមទូរស័ព្ទពីប្រជាពលរដ្នកម្លាំសមត្ថកិច្ចយើងបានសហការណ៍ជាមួយកម្លាំងអធិការនគរបាលក្រុងសែនមនោរម្យនិងមានការសម្របសម្រួលនីតិវិធីពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី។កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៦ និង ៣០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានទទួលបណ្តឹងតាមទូរស័ព្ទពីប្រជាពលរដ្នកម្លាំងជំនាញ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យបានធ្វេីការចុះបង្រ្កាបករណីជួញដូរ ចាត់ចែង និង ប្រេីប្រាស់ដោយខុខុស់ច្បាប់នូវសារធាតុញៀននៅចំណុចបន្ទប់លេខ៨ក្នុផ្ទះសំណាក់មួយកន្លែងស្ថិតនៅភូមិកណ្តាលសង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចយើងបានធ្វើកាឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ ក្នុងនោះស្រ្តីចំនួន០១នាក់ដែលមានឈ្មោះដូចខាងក្រោម ៖
១.ឈ្មោះ ហុំ វេងឆុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកម្មករ ។
-មានទីលំនៅពិតប្រាកដ ភូមិល្វាឃុំល្ងៀងស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ ។ បានធ្វេីតេស្តរកសាធាតុញៀនក្នុងទឹកម៉ូត្រជាលទ្ធផលវិជ្ជមាន(+)។
២.ឈ្មោះ ចាន់ ស្រីផា ភេទស្រីអាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាក ។
-មានទីលំនៅស្ថិតនៅភូមិពូជ្រៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។ បានធ្វេីតេស្តរកសាធាតុញៀនក្នុងទឹកម៉ូត្រជាលទ្ធផលវិជ្ជមាន(+)៕
៣.ឈ្មោះ ហួន ហេងលី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកម្មករ។
-មានទីលំនៅភូមិល្វា ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ បានធ្វើតេសទឹកម៉ូតរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន(+)។
-វត្ថុតាំងនិងសម្ភារៈដែលកម្លាំងសមត្ថកិច្ចចាប់យកបានរួមមានដូចខាងក្រោម៖
១-ទូរស័ព្ទដៃ ម៉ាក oppo ពណ៌ស ចំនួន ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ខាងលើត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀននិង កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យកំពុងកសាងសំណុំរឿងទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់៕
ដោយ៖ អរុណរះ