អន្តរជាតិ ៖ នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៤ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិន លោកស្រី Fall រដ្ឋមន្ត្រីការបរទេសនៃប្រទេសសេណេហ្កាល់ដែលជាសហប្រធានក្នុងអាណត្តិនេះនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក និងលោក GAKOSSO រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋកុងហ្គោ ដែលជាសហប្រធានអាណត្តិក្រោយ បានរួមគ្នាជួបជាមួយអ្នកសារព័ត៌មានចិននិងបរទេស ។
គេហទំព័រ «CCFR China state-controlled media » ថា ៖ លោក Wang Yi បានបង្ហាញពីសមិទ្ធផលសំខាន់ៗចំនួនបួននៃកិច្ចប្រជុំកំពូលលើកនេះ ពោលគឺ៖
ទីមួយ ប្រទេសចិន និងគ្រប់ប្រទេសនៅទ្វីបអាហ្រ្វិកដែលបានបង្កើតទំនាក់ទំនងការទូតជាមួយចិន សម្រេចបាននូវការលើកកម្ពស់ទំនាក់ទំនងឱ្យទៅជាភាពជាដៃគូយុទ្ធសាស្ត្រទាំងអស់ ។
ទីពីរ ទំនាក់ទំនងរវាងចិននិងអាហ្រ្វិក បានត្រូវលើកកម្ពស់ទៅជាសហគមន៍រួមវាសនាក្នុងគ្រប់កាលៈទេសៈក្នុងយុគសម័យថ្មី។
ទី៣ ភាគីទាំងពីរបានកំណត់ពីគំនិតផ្តួចផ្តើមសំខាន់ៗចំនួន ៦ ស្តីពីការដែលប្រទេសចិននិងអាហ្វ្រិករួមគ្នាជំរុញការធ្វើទំនើបកម្ម។
ទី៤ ភាគីទាំងពីរបានកំណត់ផែនការគោលសម្រាប់កិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិកក្នុងដំណាក់កាលបន្ទាប់៕
ដោយ ៖ សិលា