ព័ត៌មានទាន់ហេតុការណ៍៖

ពូកែ​ណាស់​រឿងដេីរលួចនាឡិកាទឹក​របស់​រដ្ឋក្នុងខណ្ឌ៧មករា​ ចុង​ក្រោយ​ជាប់​អន្ទាក់​ចាប់វាយខ្នោះ

ចែករំលែក៖

ភ្នំពេញ​៖​ អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ ៧មករា​ បានចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួចនាឡិកាទឹក របស់រដ្ឋាករ​ទឹកស្វយ័ត ក្នុងមូលដ្ឋាន​ខណ្ឌ៧មករា​ យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។ 

ជាក់ស្ដែង​កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមិត្តភាព នៅថ្ងៃទី០៩ ខែកញ្ញាម្សិលមិញនេះ​ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខផ្ទះលេខ៣៧៦អឺ០ ផ្លូវលេខ១២៨ សង្កាត់មិត្តភាព ខណ្ឌ៧មករា ពាក់ព័ន្ធករណីលួចនាឡិកាទឹក ប្រព្រឹត្តល្មើសនៅចំណុចមុខផ្ទះលេខ៣៧២អឺ០  ផ្លូវលេខ១២៨ សង្កាត់មិត្តភាព ខណ្ឌ៧មករា ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤។

ជនសង្ស័យឈ្មោះ ឌឹប បឿន ហៅ ត្រេន ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន)។

    បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

ដោយ៖ អរុណរះ


ចែករំលែក៖