ព័ត៌មានទាន់ហេតុការណ៍៖

វេទិកា សហគមន៍សម្រាប់លើកកម្ពស់ពីការយល់ ដឹងក្នុងការកាត់បន្ថយការមាក់ងាយ និងការរើសអើង អំពើហិង្សាផ្អែកលើយេនឌ័រ លើសហ គមន៍អ្នកផ្ទុកមេរោគអេដស៍ និង ក្រុមប្រជាជនគន្លឹះ (PLHIVS & KPs)

ចែករំលែក៖

ខេត្តស្វាយរៀង:លោក ណានចាន់មករា អនុប្រធានកម្មវិធីអេដស៍ខេត្ត តំណាងលោកប្រធានកម្មវិធីអេដស៍ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀងបានថ្លែងថា លោកសូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលបានប្រព្រឹត្ត ឬសង្ស័យថាខ្លួនប្រឈមនឹងការឆ្លងមេរោគអេដស៍ សូមប្រញាប់រួសរាន់ទៅស្វែងរកកន្លែងផ្តល់ប្រឹក្សា និងធ្វើតេស្តឈាម រកមេរោគអេដស៍ដោយស្ម័គ្រចិត្ត និងរក្សាការសម្ងាត់នៅតាមសេវាសាធារណៈ សង្គមស៊ីវិល និង ឯកជន ។ល។ ដើម្បីឆាប់ បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍ ដែលអាចប្រើប្រាស់ក្នុងការធ្វើសេចក្ដីសម្រេចចិត្តក្នុងការថែទាំ និងព្យាបាលទាន់ ពេលវេលា។

ការថ្លែងបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី១០ខែលញ្ញាឆ្នាំ២០២៤ ក្នុងវេទិកា សហគមន៍សម្រាប់លើកកម្ពស់ពីការយល់ ដឹងក្នុងការកាត់បន្ថយការមាក់ងាយ និងការរើសអើង អំពើហិង្សាផ្អែកលើយេនឌ័រ លើសហ គមន៍អ្នកផ្ទុកមេរោគអេដស៍ និង ក្រុមប្រជាជនគន្លឹះ (PLHIVS & KPs) ស្ថិតក្នុងបរិវេណសាលាសង្កាត់ពោធិតាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

លោក ណានចាន់មករា អនុប្រធានកម្មវិធីអេដស៍ខេត្ត បានបន្តថា កម្មវិធីព្រឹកនេះក្រោមការគាំទ្រថវិការបស់មូលនិធិសកល (GFATM) និងសហការណ៍ជាមួយគណៈកម្មាធិការសម្របសម្រួលជំនួយ មូលនិធិសកលហៅកាត់ថា ស៊ី ស៊ី ស៊ី – CCC គណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាពហៅកាត់ថា (អេច អេ ស៊ី ស៊ី – HACC) ជាលេខាធិការដ្ឋានរបស់វេទិកាសហគមន៍នៃហ្វូនប៉ាម និងឌីហ្វូនប៉ាម ។

លោក ក៏បាន ថ្លែងអំណរគុណនិងសំណូមពរ ដល់ មូលនិធិសកលហៅកាត់ថា ស៊ី ស៊ី ស៊ី – CCC គណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាពហៅកាត់ថា (អេច អេ ស៊ី ស៊ី – HACC)និងអង្គការម្ចាស់ជំនួយ បន្ត មកកាន់ ខេត្តស្វាយរៀង ដើម្បី

ផ្សព្វផ្សាយ លើកកម្ពស់ពីការយល់ដឹងក្នុងការកាត់បន្ថយការមាក់ងាយ និងការរើសអើង អំពើហិង្សាផ្អែកលើយេនឌ័រ លើសហគមន៍ អ្នកផ្ទុកមេរោគអេដស៍ និង ក្រុមប្រជាជនគន្លឹះ ផងដែរ។

លោកបានបន្ថែមថា បងប្អូនដែលបានចូលរួមក្នុងវេទិកា នេះ បន្តចុះអប់រំផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹងពីបញ្ហាជំងឺអេដស៍ និង ក្រុមប្រជាជនគន្លឹះ ឱ្យបាន ដល់សហគមន៍ជនបទ ដើម្បីឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់និងអនុវត្តន៍តាមក្រសួងសុខាភិបាល ។


ចែករំលែក៖