ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូមកដល់កម្ពុជាដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញចូលរួមក្នុងវេទិកាចំណេះដឹងពិភពលោកលើកទី២៥ (WKF) ក្រោមមូលបទ «មាគ៌ាឆ្ពោះទៅរកសហត្ថិភាព» និងចូលរួមទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ព្រមទាំងអញ្ជើញចូលរួមកម្មវិធីផ្លូវការសំខាន់ៗផ្សេងទៀតនៅ សាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ប្រកបដោយលទ្ធផលជោគជ័យ ផ្លែផ្កាយ៉ាងត្រចះត្រចង់៕
ដោយ ៖ សិលា