ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល ១៦ថ្ងៃ ក្នុងខែកញ្ញានេះ! រកឃើញយានយន្តល្មើសសរុបចំនួន ៤,៨៣៣គ្រឿងត្រូវបានផាកពិន័យ

ចែករំលែក៖

ភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ បានបង្ហាញពី​លទ្ធផលរយៈពេល ១៦ថ្ងៃ ពីថ្ងៃទី១-១៦ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចជំនាញ​ចរាចរណ៍​ រកឃើញយានយន្តល្មើសសរុបចំនួន ៤,៨៣៣គ្រឿង, រថយន្តធំ ៦៧គ្រឿង, រថយន្តតូច ១,៦២១គ្រឿង និងម៉ូតូ ៣,១៤៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។​ ខណៈ​យានយន្តជិះចូលគោលដៅចំនួន ៧,០៥០គ្រឿង, រថយន្តធំ ១៣៥គ្រឿង, រថយន្តតូច ២,៦៣២គ្រឿង, ម៉ូតូ ៤,២៨៣គ្រឿង ។

ជាក់ស្ដែង​កម្លាំងជំនាញ​ចរាចរណ៍​ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ នៅថ្ងៃចន្ទទី​១៦​ ខែកញ្ញា​នេះ​ រកឃើញយានយន្តល្មើសចំនួន ១៩៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស។ 

ក្នុងប្រតិបត្តិការនោះ​ចំនួនគោលដៅសរុប ១៦៣គោលដៅ មានយានយន្តចូលគោលដៅចំនួន ២៧៩គ្រឿង, រថយន្តធំ ៣គ្រឿង, រថយន្តតូច ១០៨គ្រឿង និងម៉ូតូ ១៦៨គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ១៩៣គ្រឿង, រថយន្តធំ ៣គ្រឿង, រថយន្តតូច ៩៩គ្រឿង និងម៉ូតូ ៩១គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

ជាមួយគ្នានេះ​ របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

ដោយ​៖ តារា​


ចែករំលែក៖