ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធ ១៣៩នាក់​ ក្នុងលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៥៩ករណីទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ​៖​ យុវជន​ និង​យុវតី​គ្រប់រូប​គួរជៀសឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​កម្លាំង​ជំនាញ​នៅទូទាំងប្រទេសកម្ពុជា​ បានចុះស្រាវជ្រាវ​បង្រ្កាប​ និងឃាត់ខ្លួន​ជនសង្ស័យចំនួន ១៣៩នាក់ (ស្រី ៧នាក់) ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៥៩ករណី នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។

ក្នុងចំណោមជនសង្ស័យចំនួន ១៣៩នាក់ រួមមាន៖ជួញដូរ ៦ករណី ឃាត់ ១២នាក់(ស្រី ៣នាក់),​ ដឹកជញ្ជូន រក្សាទុក ៣២ករណី ឃាត់ ៦៥នាក់(ស្រី ៣នាក់)​,ប្រើប្រាស់ ២១ករណី ឃាត់ ៦២នាក់(ស្រី ១នាក់)។ 

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៦ ខែកញ្ញា រួមមាន៖មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice)​ស្មេីនិង​ ១១៨,៣៣ក្រាម។មេតំហ្វេតាមីន(Wy)ស្មេីនិង​ ៤,៤៤ក្រាម។​ កេតាមីន(Ke)​ស្មេីនិង​ ៦៩,០៧ក្រាម។​ អុិចស្តាសុី(mdma)ស្មេីនិង​ ៦៣៨,៥៣ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ៩អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាល​ជាតិ​ ៨អង្គភាព

*១ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៤៨ក្រាម។

*២ / កំពង់ចាម៖ រក្សាទុក ២ករណី ឃាត់ ១០នាក់ ចាប់យកIce ៤,២៧ក្រាម។

*៣ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤,៣៨ក្រាម។

*៤ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ រក្សាទុក ៤ករណី ឃាត់ ១០នាក់ ស្រី ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ២៥,៥៦ក្រាម។

*៥ / កំពង់ធំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ១៨នាក់ ចាប់យកIce ០,៣៤ក្រាម។

*៦ / កណ្តាល៖ រក្សាទុក ៥ករណី ឃាត់ ៨នាក់ ចាប់យកIce ៩,៨៨ក្រាម។

*៧ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់។

*៨ / ព្រះសីហនុ៖ ជួញដូរ ៥ករណី ឃាត់ ៩នាក់ ស្រី ២នាក់ រក្សាទុក ១៧ករណី ឃាត់ ឃាត់ ៣០នាក់ ស្រី ២នាក់ ប្រើប្រាស់ ១៧ករណី ឃាត់ ៣៧នាក់ ស្រី ១នាក់ ចាប់យកIce ៧១,៧៧ក្រាម, Wy ៤,៤៤ក្រាម, Ke ៦៩,០៧ក្រាម និងMDMA ៦៣៨,៥៣ក្រាម។

ដោយឡែក​កម្លាំងកងរាជអាវុធហត្ថខេត្ត ១អង្គភាព

*១ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១,០៥ក្រាម៕

ដោយ​៖ តារា​


ចែករំលែក៖