ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចជំនាញកម្ពុជាបណ្ដេញចេញជនជាតិថៃ១៣នាក់ទៅប្រទេសរបស់ខ្លួនវិញ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនជាតិថៃប្រុស ស្រីចំនួន១៣នាក់មកស្នាក់នៅធ្វើការខុសច្បាប់នៅកម្ពុជាត្រូវមន្ត្រីជំនាញបញ្ជូនទៅប្រទេសរបស់ខ្លួនវិញកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅនេះ។

ប្រភពប្រាប់ថា ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានសហការជាមួយកម្លាំងនៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ យឿម ម៉ាន់ ឋានៈ អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេសកម្ពុជានូវជនជាតិថៃចំនួន១៣នាក់ ស្រី០១នាក់ ពាក់ព័ន្ធនឹងបទល្មើសលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន។

យោងតាមបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ប្រធាននាយកដ្ឋានច្រកទ្វារទី១ ជនជាតិថៃខាងលើ ប៉ុស្តិ៍បានប្រថាប់ត្រាហាមចូលប្រទេសកម្ពុជារយៈពេល០៥ឆ្នាំ បន្ទាប់មកប្រគល់ជូនលោកស្រីអនុសេនីយ៍ឯក JANUDA TONPRANG ឋានៈនាយរងផ្នែក ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដើម្បីអនុវត្តនីតិវិធីបន្ត ៕

ដោយ ៖ វណ្ណា


ចែករំលែក៖