ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីថ្លែងការណ៍ព័ត៌មាន ពី ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានគឺជាព្រឹត្តិការណ៍ផ្លូវច្បាប់ ដើម្បីការពារ អ្នកសារព័ត៌មាន និងកសាងទំនុកចិត្តសាធារណៈលើប្រព័ន្ធផ្សព្វផ្សាយ

ចែករំលែក៖

ទីក្រុងហ្សឺណែវ ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ចេញសេចក្តីថ្លែងការណ៍ព័ត៌មាន ពី ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានគឺជាព្រឹត្តិការណ៍ផ្លូវច្បាប់ ដើម្បីការពារ អ្នកសារព័ត៌មាន និងកសាងទំនុកចិត្តសាធារណៈលើប្រព័ន្ធផ្សព្វផ្សាយ ។

ទីក្រុងហ្សឺណែវ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជានៅទីក្រុងហ្សឺណែវ មានការរំខានយ៉ាងខ្លាំងដោយសេចក្តីថ្លែងការណ៍បំភ័ន្ត និងរើសអើងពីសំណាក់អ្នកជំនាញសិទ្ធិមនុស្ស កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងការប្រកាសឱ្យប្រើធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានរបស់ ក្រសួងព័ត៌មាន និងសូមផ្តល់ការបំភ្លឺ ដូចខាងក្រោម៖

១. ការអំពាវនាវឱ្យ ព្យួរធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ពីសំណាក់អ្នកជំនាញសិទ្ធិមនុស្ស គឺជា ការមាក់ងាយដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ក្រមសីលធម៌ និងស្តង់ដាអ្នកសារព័ត៌មានគ្រប់ទម្រង់នៃប្រព័ន្ធផ្សព្វផ្សាយ។ ធម្មនុញ្ញនេះបម្រើជាស្តង់ដា អនុវត្តជាតិ ដែលបង្ហាញផ្លូវដល់ភាគីពាក់ព័ន្ធក្នុងការរួមចំណែកដល់ការអភិវឌ្ឍតាមបែប លទ្ធិប្រជាធិបតេយ្យ ទន្ទឹមនឹងការលើកកម្ពស់សេរីភាពសារព័ត៌មាន និងសេរីភាពនៃការ បញ្ចេញមតិ ហើយក៏ជាព្រឹត្តិការណ៍ផ្លូវច្បាប់ ដែលការពារអ្នកសារព័ត៌មាន និងកសាងទំនុក ចិត្តសាធារណៈលើប្រព័ន្ធផ្សព្វផ្សាយ។

២. ការចោទប្រកាន់ថា ធម្មនុញ្ញនេះត្រូវបានប្រកាសឱ្យប្រើដោយគ្មាន «ការប្រឹក្សាយោបល់ឱ្យ បានទូលំទូលាយ គឺគ្មានហេតុផលទាល់តែសោះ។ ជាក់ស្តែង ធម្មនុញ្ញនេះត្រូវបានតាក់ តែងឡើង ដោយផ្អែកលើកិច្ចពិគ្រោះយោបល់ និងវាយតម្លៃយ៉ាងទូលំទូលាយជាមួយភាគី ពាក់ព័ន្ធក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ រួមមាន អ្នកសារព័ត៌មាន សមាគមប្រព័ន្ធផ្សព្វផ្សាយ និង ស្ថាប័នពាក់ព័ន្ធជាង ៣០០នាក់។ ដើម្បីធានាបាននូវបរិយាកាសអំណោយផលសម្រាប់វិជ្ជា ជីវៈសារព័ត៌មានប្រកបដោយទំនួលខុសត្រូវ និងការលើកកម្ពស់សេរីភាពសារព័ត៌មាន មតិ យោបល់របស់សមាគមសារព័ត៌មាន និងភាគីពាក់ព័ន្ធនានា ត្រូវបានយកមកពិចារណា និងដាក់បញ្ចូលយ៉ាងយកចិត្តទុកដាក់។ ធម្មនុញ្ញនេះត្រូវបានបង្កើតឡើងដោយអ្នកសារ ព័ត៌មាន និងសម្រាប់អ្នកសារព័ត៌មាន ដើម្បីបម្រើប្រយោជន៍វិជ្ជាជីវៈ និងរក្សាទំនុកចិត្ត សាធារណៈ។

៣. ការចោទប្រកាន់ថាធម្មនុញ្ញមិនបានបញ្ចូល “ការបដិសេធនូវផលប្រយោជន៍សាធារណៈ។ និងការបង្កើត ឧបាស្រាយចាំបាច់-ឱ្យបានសមស្រប គឺជាការភាន់ច្រឡំទាំងស្រុង។ កម្ពុជា គោរពសេរីភាពសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយស្របតាមច្បាប់។ ទោះបីជាយ៉ាងណាក៏ដោយ សេរីភាពនេះមិនអាចពង្រីកវិសាលភាពដល់សេរីភាពផ្សព្វផ្សាយដំណឹងក្លែងក្លាយ ព័ត៌មានក្លែងបន្លំ ព័ត៌មានបំភ្លៃ និងព័ត៌មានភាន់ច្រឡំនោះឡើយ។ ការអនុវត្តសិទ្ធិសេរីភាព បែបនេះត្រូវអនុលោមតាមរដ្ឋធម្មនុញ្ញ និងច្បាប់សារព័ត៌មាន។ ដូច្នេះ ធម្មនុញ្ញនេះត្រូវបាន បង្កើតឡើងសំដៅធានាសន្តិសុខព័ត៌មាន ដើម្បីបម្រើឱ្យកាន់តែប្រសើរឡើងដល់គោលបំណង សិទ្ធិមនុស្ស និងធានានូវសិទ្ធិក្នុងការទទួលបានព័ត៌មានត្រឹមត្រូវ និងការពិត។

៤. ការប្រកាសឱ្យប្រើធម្មនុញ្ញនេះធ្វើឡើងទាន់ពេលវេលាចាំបាច់ ក្នុងគោលបំណងលើកកម្ពស់ សណ្តាប់ធ្នាប់ប្រព័ន្ធផ្សព្វផ្សាយ និងពង្រឹងក្រមសីលធម៌សារព័ត៌មាន។ ស្របនឹងការរីក ចម្រើនយ៉ាងឆាប់រហ័សនៃបណ្តាញសារព័ត៌មានដែលបានចុះបញ្ជីជាង ២.០០០ និង អ្នកសារព័ត៌មានជាង ១០.០០០នាក់ ការបង្កើតស្តង់ដាប្រតិបត្តិការច្បាស់លាស់សម្រាប់ ក្រមសីលធម៌អ្នកសារព័ត៌មាន ស្របតាមច្បាប់ និងស្តង់ដាអប្បបរមា គឺមានសារៈសំខាន់ ណាស់ ក្នុងការលើកកម្ពស់ និងការពារវិជ្ជាជីវៈសារព័ត៌មាន និងផលប្រយោជន៍សាធារណៈ។

៥. ផ្ទុយពីការអះអាងរបស់អ្នកជំនាញសិទ្ធិមនុស្ស តាមមាត្រា១៩ កថាខ័ណ្ឌ៣ នៃកតិកាសញ្ញា អន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ បញ្ជាក់ថា ការអនុវត្តសេរីភាពបញ្ចេញមតិ ត្រូវភ្ជាប់ជាមួយនូវកាតព្វកិច្ច ទំនួលខុសត្រូវ និងដែនកំណត់ពិសេសដែលកំណត់ដោយ ច្បាប់ និងភាពចាំបាច់ក្នុងកិច្ចការពារសិទ្ធិអ្នកដ៏ទៃ សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ ឬសីលធម៌។ អនុលោមតាមកតិកាសញ្ញាអន្តរជាតិនេះ ធម្មនុញ្ញនេះមិនបានបំពានសេរីភាព នៃការបញ្ចេញមតិនោះទេ ផ្ទុយទៅវិញបានបង្កើតបរិយាកាសអំណោយផលសម្រាប់វិជ្ជាជីវៈ សារព័ត៌មាន ប្រកបដោយការទទួលខុសត្រូវ និងការលើកកម្ពស់សេរីភាពសារព័ត៌មាន។

៦. ការអំពាវនាវឱ្យមានកិច្ចការពារ និងលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសេរី និង កំណែទម្រង់ច្បាប់ និងគោលនយោបាយ គឺគ្មានហេតុផល។ សេរីភាព ឯករាជ្យភាព និងកិច្ច ការពារស្របច្បាប់ត្រូវបានធានាដល់អ្នកសារព័ត៌មានទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានក្រមសីលធម៌ និងវិជ្ជាជីវៈពិតប្រាកដ។ ការអនុម័តធម្មនុញ្ញនេះបានគូសបញ្ជាក់ ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការជម្រុញប្រព័ន្ធប្រជាធិបតេយ្យប្រកបដោយប្រសិទ្ធ ភាព និងការលើកកម្ពស់ការទទួលខុសត្រូវវិជ្ជាជីវៈនៅទូទាំងទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយ។ ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីធានាថាសេរីភាពនៃការបញ្ចេញមតិត្រូវបានការពារ ខណៈ ដែលសិទ្ធិអ្នកដទៃក៏ត្រូវបានលើកកម្ពស់ ការអនុវត្តសេរីភាពទាំងនេះគួរតែស្ថិតនៅក្នុងដែន កំណត់នៃច្បាប់។

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជានៅទីក្រុងហ្សឺណែវទទូចឱ្យអ្នកជំនាញសិទ្ធិមនុស្សទាំងអស់នោះ ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវក្រមសីលធម៌សម្រាប់អ្នកកាន់អាណត្តិនៃនីតិវិធីពិសេស ក្នុងការបំពេញ មុខងាររបស់ខ្លួន រួមទាំងការចេញសេចក្តីថ្លែងការណ៍ជាសាធារណៈ ដែលអាចបកស្រាយបានថា ជាការជ្រៀតជ្រែកយុត្តិធិការក្នុងស្រុករបស់កម្ពុជា៕ 

ដោយ ៖ សិលា


ចែករំលែក៖