ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកាបញ្ជាឱ្យចូលខ្លួនពាក់ព័ន្ធករណីប្រទូស្តកេរខ្មាស

ចែករំលែក៖

ភ្នំពេញ៖​ កម្លាំងនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានអនុវត្តន៍ដីកាបញ្ជាឲ្យចូលខ្លួនឃាត់ខ្លួនជនសង្ស័យម្នាក់វេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ពាក់ព័ន្ធករណីប្រទូស្តកេរខ្មាស។ 

ជនសង្ស័យ​ ឈ្មោះ ឡា ស៊ីនុ​ ភេទប្រុស អាយុ១៨ឆ្នាំ​ មុខរបរនៅផ្ទះ មានទីលំនៅភូមិព្រៃសំរោង ឃុំបែកចាន ស្រុក អង្គស្នួល ខេត្តកណ្តាល។ 

តាមសមត្ថកិច្ចបានឲ្យដឹងថា​  នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១០និង០០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះអនុវត្តន៍ដីកាបញ្ជាឲ្យចូល លេខ៥១៩ អ.យ.ក របស់ ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១០ ខែ កញ្ញា ឆ្នាំ២០២៤ ហើយបានចុះធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឡា ស៊ីនុ ភេទប្រុស អាយុ១៨ឆ្នាំ មុខ របរនៅផ្ទះ នៅចំណុចភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ពីបទ៖ ប្រទូស្តកេរខ្មាស ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។

បច្ចុប្បន្នជនសង្ស័យកំពុងធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖