ព័ត៌មានទាន់ហេតុការណ៍៖

ប្រយ័ត្នល្បិចឆបោកប្រាក់ថ្មី​ តាមរយៈការបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Paring)

ចែករំលែក៖

ភ្នំពេញ​៖​ ថ្មីៗនេះនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល​នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ​បានទទួលពាក្យបណ្តឹង​ និងសេចក្តីរាយការណ៍ជាច្រេីនករណីពាក់ព័ន្ធល្បិចឆបោកថ្មី​ ដោយប្រេីប្រាស់វិធីសាស្ត្រវិស្វកម្មបណ្តាញសង្គម​ (Social Engineering) លេីបច្ចេកទេសបញ្ជាទូរស័ព្ទពីចម្ងាយ​ (Wireless Pairing) និងធ្វេីការលួចផ្ទេរប្រាក់ពីគណនីធនាគារចល័ត​ (Mobile Banking) របស់ជនរងគ្រោះ។ 

វិធីសាស្ត្រជ្រៀតចូល​ និងឆបោក៖

១-​ ឧក្រិដ្ឋជនធ្វេីការប្រមែប្រមូលព័ត៌មាន​ និងសាវតាជនរងគ្រោះ​ (អាសយដ្ឋាន​ និងលេខទូរស័ព្ទ)

២-​ ឧក្រិដ្ឋជនធ្វេីការលួចភ្ជាប់បណ្តាញ​ (WiFi) របស់ជនរងគ្រោះ

៣-​ ធ្វេីការទូរស័ព្ទមកកាន់លេខជនរងគ្រោះ​ ដោយបន្លំខ្លួនជាអ្នកផ្តល់សេវាចាំបាច់ផ្សេងៗ​ (តួយ៉ាងសេវាផ្គត់ផ្គង់ទឹក​ ឬភ្លេីងអគ្គិសនី)​ ដោយណែនាំជនរងគ្រោះដំឡេីងកម្មវិធី​និងរបៀបភ្ជាប់មុខងារបង់ថ្លៃសេវាតាមអ៊ីនធឺណិត​

៤-​ អំឡុងពេលណែនាំ​ ឧក្រិដ្ឋជនបានឱ្យជនរងគ្រោះបេីកដំណេីរការ​ “Developer Mode” បេីកជម្រេីស​ “Wireless Debugging” និងធ្វេីការ​ភ្ជាប់ទូរស័ព្ទជនរងគ្រោះទៅកាន់ម៉ាស៊ីនកុំព្យូទ័រឧក្រិដ្ឋជន​ “Paring Device”

៥-​ ឧក្រិដ្ឋជន​ប្រេីប្រាស់កម្មវិធីជំនួយធ្វេីការបញ្ជាកម្មវិធីធនាគារចល័ត​ (Mobile Banking) របស់ជនរងគ្រោះ​ និងលួចផ្ទេរប្រាក់ចេញទៅគណនីធនាគារផ្សេងទៀត។ 

សូមប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបុគ្គលដែលបានទាក់ទងពីការផ្តល់សេវាតាមស្ថាប័នរដ្ឋ ឬឯកជននានា តាមវិធីសាស្រ្តដូចខាងក្រោម ៖

-ផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកផ្គត់ផ្គង់សេវាឱ្យបានច្បាស់លាស់មុនសម្រចធ្វេីតាមការណែនាំផ្សេងៗ

– ដាក់ប្រព័ន្ធការពារគណនី​ (រួមមាន៖​ 2FA​ លេខកូដរាល់ប្រតិបត្តិការ​ កំណត់ចំនួនទឹកប្រាក់នៃប្រតិបត្តិការ។ ល។)​ 

-​ ពិនិត្យសមតុល្យ​ និង​កំណត់ត្រាប្រេីប្រាស់​គណនីធនាគារជាប្រចាំ ករណីមានការសង្ស័យណាមួយ​ ត្រូវទាក់ទងទៅកាន់ធនាគារជាបន្ទាន់។ 

សូមធ្វើរាយការណ៍ ឬដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចជំនាញករណីលោកអ្នកមានជួបប្រទះការចាញ់បោកឧក្រិដ្ឋជនបច្ចេកវិទ្យា៕

ដោយ​៖ តារា​


ចែករំលែក៖