ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូទាក់ដៃចង្កូតជាមួយ រ៉ឺម៉កដឹកអីវ៉ាន់ ដួលបោកក្បាលស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូលឿន ខណៈមេឃកំពុងធ្លាក់ភ្លៀងទាក់ដៃចង្កូតម៉ូតូ ដួលបោកនិងថ្នល់ ស្លាប់ភ្លាមៗ​ រីឯរ៉ឺម៉កម៉ូតូបានបើកបន្តដំណើរទៅមុខបាត់ទៅ ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ១០និង១៥នាទីព្រឹកថ្ងៃទី ២០ ខែកញ្ញា ២០២៤ លើកំណាត់ផ្លូវ ភ្នំពេញ-ហាណូយ ក្បែរផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សពរងគ្រោះមានឈ្មោះ ភី វិថី ភេទប្រុស​ អាយុ២៨ឆ្នាំ មានស្រុកកំណើត ភូមិពងទឹក ឃុំស្តេចគង់ខាងជើង ស្រុក បន្ទាយមាស ខេត្តកំពត

តាមប្រភពព័ត៌មា​ន បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសខាងលើជិះម៉ូតូមួយ គ្រឿងម៉ាក ហុងដាស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IQ -0701 តែម្នាក់ឯង តាមបណ្តោយផ្លូវ ភ្នំពេញ-ហាណូយ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន រីឯរ៉ឺម៉កម៉ូតូ ទិសដៅពីត្បូងទៅជើង ដឹកអីវ៉ាន់សំពីងសំពោង ម៉ូតូជនរងគ្រោះបានទាក់ដៃ ចង្កូតដួលទៅថ្នល់បោកក្បាលស្លាប់តែម្តង (ជនរងគ្រោះមានពាក់មួកសុវត្ថិភាព) រីឯរ៉ឺម៉ូតូដឹកអីវ៉ាន់បានបន្តដំណើរទៅមុខបាត់ទៅ គ្មានអ្នកជួយឃាត់នោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយសមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ ចំណែកសពត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ ៖ សុខាសែនជ័យ


ចែករំលែក៖