អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នាពេលថ្មីៗកន្លងទៅនេះ ស្ថានការណ៍ដ៏តានតឹងរវាងលីបង់និងអ៊ីស្រាអែលបានឡើងកម្តៅថែមទៀត ភាគីទាំងពីរកងទ័ពការពារជាតិនៃប្រទេសអ៊ីស្រាអែលនិងក្រុមហេសបូឡាលីបង់បានវាយប្រហារគ្នាទៅវិញទៅមក ។ បណ្តាភាគីនានាព្រួយបារម្ភអំពីការផ្ទុះសង្គ្រាមនៅតំបន់ទាំងមូល ហើយអំពាវនាវឱ្យកាត់បន្ថយការប៉ះទង្គិច ។
គេហទំព័រ «CCFR China state-controlled media » បញ្ជាក់ថា ៖ នៅថ្ងៃទី ២២ ខែកញ្ញា លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភចំពោះស្ថានការណ៍នៅតំបន់ព្រំដែនបណ្តោះអាសន្នរវាងលីបង់និងអ៊ីស្រាអែល ។ លោក Guterres បានព្រមានថា ស្របនឹងពេលដែលសកម្មភាពបដិបក្ខគ្នារវាងអ៊ីស្រាអែលនិងក្រុមហេសបូឡាលីបង់មានភាពកាន់តែធ្ងន់ធ្ងរ លីបង់ប្រហែលនឹងក្លាយជា “ហ្កាហ្សាមួយទៀត” ។
គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃដដែល ភ្នាក់ងារសម្របសម្រួលពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកអំពីបញ្ហាលីបង់បានបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គមថា ស្របនឹងពេលដែលស្ថានការណ៍តានតឹងរវាងក្រុមហេសបូឡាលីបង់និងអ៊ីស្រាអែលបានឡើងកម្តៅឥតឈប់ឈរ ស្ថានការណ៍នៅមជ្ឈិមបូព៌ាបាននិងកំពុងឋិតនៅមាត់ជ្រលងនៃគ្រោះមហន្តរាយ ហើយមធ្យោបាយយោធាមិនអាចធ្វើឱ្យភាគីណាមួយទទួលបានសន្តិសុខកាន់តែច្រើននោះទេ ៕
ដោយ ៖ សិលា