ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន៖ សូមកុំទៅហួសជ្រុលរំលោភលើច្បាប់អន្តរជាតិ ដែលគាំពារដោយអង្គការពាណិជ្ជកម្មពិភពលោកនិងតុលាការអន្តរជាតិ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាព នៃព្រះរាជាណាចក្រកម្ពុជា នៅរាត្រីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ បានលើកឡើងនៅចំណុចមួយចំនួនពាក់ព័ន្ធច្បាប់អន្តរជាតិ ដែលគាំពារដោយអង្គការពាណិជ្ជកម្មពិភពលោក និងតុលាការអន្តរជាតិ។

ខាងក្រោមខ្លឹមសារទាំងស្រុង ដែលសម្តេចតេជោ ហ៊ុន សែន Comment លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក យ៉ាងដូច្នេះថា ៖ សូ បញ្ញា សូមកុំទៅហួសដែលរំលោភលើច្បាប់អន្តរជាតិដែលគាំពារដោយអង្គការពាណិជ្ជកម្មពិភពលោកនិងតុលាការអន្តរជាតិ។

ច្បាប់វិនិយោគរបស់កម្ពុជាធានាដល់ការវិនិយោគដោយគ្មានការរើសអើង។ កិច្ចព្រមព្រៀងវិយោគរវាងកម្ពុជាជាមួយប្រទេសនានាត្រូវបានផ្តល់សច្ចាបនដោយរដ្ឋសភាដែលសុទ្ធតែតម្រូវឲ្យប្រើប្រាស់តុលាការអន្តរជាតិ ក្នុងនោះយើងមិនត្រូវក្លាយជាប្រទេសដែលមិនគោរពច្បាប់អន្តរជាតិករណីមានវិវាទ។

សម្តេចតេជោបន្តថា ៖ ទាក់ទងនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការវិយោគនោះឡើយ។

លោកលើកឡើងប្រវត្តិឆ្នាំ១៦២៣ជំនាន់ព្រះជ័យជេដ្ឋាទី២តែពេលនេះឆ្នាំ២០២៤ដែលមានច្បាប់ជាតិនិងអន្តរជាតិទាំងUN&WTO។

យើងមិនបានអនុញ្ញាតិឲ្យជនបរទេសយកជនជាតិគេមកធ្វើការជំនួសកម្មករខ្មែរទេលើកលែងតែអ្នកទទួលខុសត្រូវនិងអ្នកបច្ចេកទេសមួយចំនួនដែលមានការអនុញ្ញាតិពីក្រសួងការងារ។

ការវិយោគរបស់វៀតណាមមកកម្ពុជាក៏បានរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជាដែលជួយឲ្យយើងមានផលិតផលនាំចេញ ទទួលបានប្រាក់ចំណូលនិងដោះស្រាយការងារធ្វើឲ្យប្រជាជនយើង ជួយដល់បច្ចេកវិជ្ជាព័ត៌មានតាមរយះវិយោគធំជាងគេលើប្រព័ន្ធទូរសព្ទ០៩៧ឬហៅថាវៀតតែល។

ការវិនិយោគលើវិស័យកសិកម្ម ឧស្សាហកម្មកែឆ្នៃ ធនាគារ មន្ទីរពេទ្យបានរួមចំណែកធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជាកើនយ៉ាងឆាប់រហ័សក្នុងរយះ២០ឆ្នាំចុងក្រោយនេះ។ ប្រសិនយើងបញ្ឈប់ការវិនិយោគរបស់វៀតណាមយើងត្រូវរកលុយរាប់ពាន់លានដុល្លារសងទៅវៀតណាមតាមតុលាការអន្តរជាតិតម្រូវឲ្យសងព្រោះយើងជាអ្នករំលោភលើកិច្ចព្រម ព្រៀងជាមួយគ្នានេះយើងត្រូវត្រៀមបាត់បង់ការងារធ្វើបាត់បង់ប្រាក់ចំណូលសម្រាប់អ្នកធ្វើការរាប់ម៉ឺន នាក់ដែលកំពុងធ្វើការក្នុងក្រុមហ៊ុនដែលវិយោគដោយវៀតណាម។

បើទោះCLV-DTAត្រូវបានលុបចោលតែយើងមិនបានផ្តាច់ទំនាក់ការទូតជាមួយវៀតណាមឬឡាវទេ។កិច្ចសហការទ្វេភាគីនិងពហុភាគីនៅតែបន្តដែលនេះជាតម្រូវការរបស់ប្រទេសដែលមានព្រំដែនជាមួយគ្នាដែលត្រូវកសាងខ្សែព្រំដែនមួយប្រកបដោយសន្តិភាពមិត្តភាព សហប្រត្តិការនិងការអភិវិឌ្ឍ។

ជម្លោះប្រដាប់អាវុធតាមព្រំដែនមិនត្រូវឲ្យកើតមានទេត្រូវខិតខំដោះស្រាយបញ្ហាទាំងអស់ដោយសន្តិវិធី ៕ 

ដោយ ៖ សិលា


ចែករំលែក៖