ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចាប់ខ្លួនជនជាតិថៃម្នាក់សង្ស័យចាញ់ល្បែងលូចកាច់សោម៉ូតូ

ចែករំលែក៖

ក្រុងប៉ោយប៉ែត ៖ ជនជាតិថៃម្នាក់ សង្ស័យចាញ់ល្បែងលូចកាច់សោម៉ូតូត្រូវ នគរបាលក្រុងប៉ោយប៉ែត ចាប់ខ្លួនកាលពីវេលាម៉ោង១០និង២៣នាទីយប់ថ្ងៃទី១២ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចកាស៊ីណូ ផ្កាយ៥ ឋិតនៅភូមិក្បាលស្ពាន១ សង្កាត់- ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គ្រាដែលជនជាតិថៃលួចម៉ូតូរបស់ជនជាតិខ្មែរ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យមាន ឈ្មោះ ដេច ឆា អាយុ៥៣ឆ្នាំ មានទីលំនៅ ខេត្តឧត្តនថានី ឆ្លងដែនមកលេងកាស៊ីណូនៅក្រុងប៉ោយប៉ែត។

មុនពេលចាប់ខ្លួនជនសង្ស័យរូបនេះ គ្រាដែលកំពុងជិះម៉ូតូហើយគ្នាគេម្នាក់ទៀត ជាជនជាតិថៃដែរនោះ បានរត់ចូលក្នុងកាស៊ីណូហើយសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវដើម្បីចាប់ខ្លួន។

ប្រភពបញ្ជាក់ថា មុនឈានដល់ចាប់ ខ្លួនជនសង្ស័យរូបនោះធ្វើឡើងក្រោយ ទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះឈុន ហ៊ុយ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុបានប្តឹងថា ខ្លួនត្រូវចោរលួចកាច់សោម៉ូតូ១គ្រឿង ម៉ាកហុង ដាភីស៊ីអ៊ិច ពណ៌.ស ពាក់ស្លាកលេខ បន្ទាយមានជ័យ 01K-6555 កាលពី ម៉ោងជិត១១ព្រឹកថ្ងៃទី១១ ខែឆ្នាំដដែល នៅមុខហាងកាហ្វេស្តាវើលបរិវេណកាស៊ីណូហ្គោលដឹនក្រោន។

ជនសង្ស័យក្រោយលួចម៉ូតូបានហើយក៏ដោះស្លាកលេខចេញដើម្បីបន្លំមិនឲ្យ ម្ចាស់ស្គាល់ តែដោយមានការស្រាវជ្រាវ យកចិត្តទុកដាក់របស់កម្លាំងសមត្ថកិច្ច ទើបចាប់ខ្លួនជនសង្ស័យបានបន្ទាប់ពីជនសង្ស័យខាងលើ ជិះម៉ូតូទៅឱ្យជាងធ្វើសោ ថ្មីសមត្ថកិច្ចតាមពីក្រោយរហូតចាប់ខ្លួនតែម្តង។

ក្រោយពីចាប់ខ្លួនជនជាតិថៃត្រូវបាន កម្លាំងនគរបាលក្រុងនាំខ្លួនទៅកន្លែងអធិការដ្ឋានក្រុងប៉ោយប៉ែតដើម្បីសាកសួរធ្វើកំណត់ហេតុបញ្ជូនទៅតុលាការខេត្តបន្ទាយ មានជ័យ៕ វណ្ណា

res (1)

res (2)


ចែករំលែក៖