ព័ត៌មានទាន់ហេតុការណ៍៖

អតីតខ្សែការពារក្លិប Crystal Palace លោក Popovic ត្រូវបានតែងតាំងជាគ្រូបង្វឹកជម្រើសជាតិអូស្ត្រាលី

ចែករំលែក៖

អតីតខ្សែការពារក្រុម Crystal Palace លោក Tony Popovic ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិអូស្ត្រាលី បន្ទាប់ពីលោក Graham Arnold លាលែងពីតំណែង។

លោក Arnold បានលាលែងពីតំណែងកាលពីថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីបានដឹកនាំរយៈពេល៦ឆ្នាំបន្ទាប់ពីការបរាជ័យក្នុងផ្ទះដ៏គួរឱ្យភ្ញាក់ផ្អើល ១-០ ជាមួយក្រុម Bahrain និងស្មើជាមួយក្រុមឥណ្ឌូនេស៊ីក្នុងការប្រកួតជម្រុះ World Cup កាលពីដើមខែកញ្ញា។

លទ្ធផលទាំងនោះបានធ្វើឱ្យអូស្ត្រាលីឈរនៅលេខរៀងទី៥ក្នុងតារាងចំណាត់ថ្នាក់អាស៊ី ដោយមានតែក្រុមកំពូលទាំង២ប៉ុណ្ណោះដែលមានសិទ្ធិចូលរួមប្រកួត World Cup 2026 ដោយស្វ័យប្រវត្តិ។ បុរសវ័យ៥១ឆ្នាំដែលបានលេង៥៨ដងសម្រាប់ក្រុមជម្រើសជាតិអូស្ត្រាលីរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ឆ្នាំ។

Popovic បាននិយាយថា “វាជាតួនាទីដែលភ្ជាប់មកជាមួយនូវទំនួលខុសត្រូវដ៏អស្ចារ្យ ហើយខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឱកាសនេះ។ នេះពិតជាពេលវេលាដ៏មោទនភាពមួយសម្រាប់ខ្លួនខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំ។ ការដែលខ្ញុំជឿជាក់លើការដឹកនាំក្រុមជម្រើសជាតិរបស់យើង គឺជាឯកសិទ្ធិមួយដែលខ្ញុំមិនគិតស្រាលនោះទេ”។

លោក Popovic បានចំណាយពេល៥ឆ្នាំជាមួយ Crystal Palace មុនពេលចាកចេញនៅឆ្នាំ២០០៦។ គាត់បានលេងឱ្យជម្រើសជាតិអូស្ត្រាលីក្នុងការប្រកួត World Cup ឆ្នាំ២០០៦ ហើយធ្លាប់បានធ្វើគ្រូបង្វឹកនៅលីកប្រទេសអូស្ត្រាលី, ទួរគី និងក្រិក ចាប់តាំងពីចូលនិវត្តន៍ក្នុងឆ្នាំ២០០៨។

ក្រុមជម្រើសជាតិអូស្ត្រាលីនឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមជម្រើសជាតិចិននៅទីក្រុង Adelaide នៅថ្ងៃទី១០ ខែតុលាក្នុងវគ្គជម្រុះ World Cup តំបន់អាស៊ីបន្ទាប់របស់ពួកគេ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖