ព័ត៌មានទាន់ហេតុការណ៍៖

ស្ងោរដំឡូងមីហូបទាំងយប់អធ្រាត្រពុលស្លាប់កូនម្នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កុមារីម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ដោយសារពុលដំឡូងមីខណៈឪពុកម្ដាយដាក់ស្ងោរហើយនាំគ្នាំហូបទាំងយប់អធ្រាត្រ ។

ហេតុការណ៍នេះបានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិសំសាន្ត ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោក អនុសេនីយ៍ឯក រ៉ង សុវណ្ណារឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោបានឲ្យដឹងថាកុមារីរងគ្រោះ(ស្លាប់)ឈ្មោះ រ៉ា ស្រីល័ក្ខ អាយុ០៤ឆ្នាំ ជាកូនច្បង រស់នៅក្នុងបន្ទុកគ្រួសារឪពុកឈ្មោះ ជា រ៉ា អាយុ ៥៣ឆ្នាំនិងម្ដាយឈ្មោះ នួន សារ៉ន អាយុ ៤៥ឆ្នាំ ព្រមទាំងមានកូនប្រុសពៅម្នាក់ទៀត បច្ចុប្បន្នរស់នៅភូមិសំសាន្ត ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់(កន្លែងកើតហេតុ)។

លោកនាយប៉ុស្តិ៍បន្តថា តាមការរាបរបពីឪពុកម្ដាយកុមារីរងគ្រោះបាននិយាយថា ក្នុងចន្លោះវេលាម៉ោងប្រមាណ១០ទៅ១១និង៣០នាទីយប់(មុនកើតហេតុបន្តិច) បានដាក់ស្ងោដំឡូងមីរួចនាំគ្នាហូបដូចសព្វមួយដង លុះក្រោយមកបន្តិចកូនស្រីរងគ្រោះមានការៈចង្អោរ,ក្អួត,ចេញដំឡូងដែលហូបទាំងប្រមាណអស់ពីពោះ គ្រានោះពួកគាត់នាំគ្នាកោសរិតនិងច្រកទឹកឃ្មុំរួចក៍ដេករៀងៗខ្លួន ស្រាប់តែដល់វេលាម៉ោងប្រមាណ ១និង០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ បន្ទាប់ពីដេកលង់លក់មួយស្របក់រួចមក ឃើញកូនស្រីស្លាប់បាត់បង់ជីវិតមិនដឹងពីពេលណាមកនោះទេ ទើបភ្ញាក់ផ្អើលឆោឡោឡើងតែម្ដងហើយឪពុកម្ដាយបានត្រឹមនាំគ្នាទ្រហោយំប៉ុណ្ណោះ។

លោកបន្តទៀតថាក្រោយពីសមត្តកិច្ចទទួលបានព័ត៌មាននេះ កចាត់ចែងកម្លាំងចុះទៅស្រាវជ្រាវក្នុងករណីខាងលើភ្លាមៗ ហើយល័ទ្ធផលដើមចមកុមារីពិតជាស្លាប់ដោយសារពុលដំឡូងមីពិត្យប្រាកដ ទើបប្រគល់សាកសពកុមារីឲ្យក្រុមគ្រួសារចាត់ចែងតាមប្រពៃណី ៕ ប៉ឹម ពិន

photo_2016-08-14_11-22-43


ចែករំលែក៖